ព័ត៌មានជាតិ
កម្ពុជា សម្រេចបានសមិទ្ធផលធំៗជាច្រើន បង្ហាញអន្តរជាតិ នៅឆ្នាំ ២០២៣
ភ្នំពេញ៖ ក្នុងដំណាក់កាលចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់ប្រទេសជាតិ ដោយបានធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះបោះសំឡេងយ៉ាងរន្ទឺនៅលើឆាកអន្តរជាតិ។
នេះជាការលើកឡើងរបស់លោកនួន ផារ័ត្ន អនុប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យនិងជាប្រធានក្រុមការងារចុះជួយ សង្កាត់ស្ទឹងមានជ័យទី៣ ក្នុងឱកាសដែល លោកអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយគ្រួសារបក្សចំនួន៥១១គ្រួសារបក្ស ស្មើនឹងសមាជិកបក្សចំនួន២០៨២នាក់ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣នេះ។
លោកនួន ផារ័ត្ន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស កាត់បន្ថយបាននូវភាពក្រីក្រ និងបានធ្វើឲ្យ ព្រះរាជាណាចក្រកម្ពុជាមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិថែមទៀត។
ជាក់ស្ដែងនៅពេលកន្លងមកថ្មីៗនេះ កម្ពុជាបានអនុវត្តបានយ៉ាងជោគជ័យនូវ ព្រឹត្តិការណ៍ធំៗច្រើន ដូចជាកិច្ចប្រជុំ កំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំកំពូលនេះ មានថ្នាក់ដឹកនាំ មហាអំណាចធំ មានទាំង សហរដ្ឋអាមេរិច មហាអំណាចចិន និងបណ្ដាប្រទេសមួយចំនួនទៀត នៅលើពិភពលោក មកប្រជុំនៅប្រទេសកម្ពុជា។ ការទប់ស្កាត់បាននូវការរាតត្បាតដោយជំងឺកូវីដ-១៩ និងបានបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការជាប្រក្រតីឡើងវិញ ហើយនៅចុងក្រោយនេះទៀត ប្រទេសកម្ពុជា ទទួលបានភាពជោគជ័យធំធេងមួយទៀត នោះគឺកម្ពុជាបានធ្វើជា ម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍ដ៏ធំសម្បើម មួយនេះ កម្ពុជា បានទទួលការកោតសរសើរយ៉ាងខ្លាំងពីឆាកអន្តរជាតិ តាមរយៈមិនយកលុយពីការហូបចុក ស្នាក់នៅសម្រាប់កីឡាករ កីឡាការិនីការ ប្រតិភូកីឡា និងការមិនលក់សំបុត្រឲ្យអ្នកទស្សនាជាដើម ដែលជាការទាក់ ទាញមួយយ៉ាងធំសម្រាប់ភ្លៀវទេសចរណ៍អោយមកលេងនៅកម្ពុជាកាន់តែច្រើន ជាមួយនឹងកំណើន អ្នកវិនិយោគមកកម្ពុជាក៏កាន់តែច្រើនផងដែរ ។
លោកនួន ផារ័ត្ន ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបោះឆ្នោតដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្រាប់រាជធានីភ្នំពេញមានប្រជាពលរដ្ឋមានឈ្មោះទៅបោះឆ្នោតចំនួន៩៦ម៉ឺននាក់ ក្នុងចំនួននេះ មានសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៧១ម៉ឺននាក់ លោកសូមអោយសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត នាថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះ ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ