Connect with us

ព័ត៌មានជាតិ

វិស័យកាត់ដេរបង្កើតការងារដល់ពលរដ្ឋជិត ៥ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង

បានផុស

នៅ

នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ​និយោ​ជិតជាង ៥ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន​២០ មានកម្មករនិយោជិត​សរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការ​អភិវឌ្ឍ​រោងចក្រ សហ​គ្រាស​ច្រើន។ នេះបើតាមការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរសម្តេចនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលមានរោងចក្រច្រើន ក្រៅពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺជាដើម។

វិស័យកាត់ដេរ រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ និងផ្តល់ចំណូលសម្រាប់ពន្ធដារ។

កម្ពុជា បាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ មានតម្លៃជាង ១.៣ពាន់លានដុល្លារ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ២៨.៥ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានតម្លៃ ១.៩ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យ​បណ្តោះអាសន្នរបស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រទេសគោលដៅសំខាន់ដែលកម្ពុជានាំចេញ មានដូចជា សហរដ្ឋអាមេរិក វៀតណាម សិង្ហបុរី ជប៉ុន ចិន អាល្លឺម៉ង់ ថៃ កាណាដា និងអង់គ្លេសជាដើម។

សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា សម្រេចបានជាង ៣៤៧លានដុល្លារ មានការធ្លាក់​ចុះ ៣១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ សម្រេចបានជាង ៥១០លានដុល្លារអាមេរិក៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម