Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​អប់រំ ៖ ការអប់រំស្ទែមជំរុញឱ្យសិស្ស​មានគំនិតច្នៃប្រឌិត និងចេះបង្កើតនូវអ្វីថ្មីៗ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាបានអះអាងថា ការអប់រំស្ទែមបានជំរុញឱ្យសិស្សមានគំនិតច្នៃប្រឌិត បង្កើតពហុគំនិត និងចេះបង្កើតនូវអ្វីថ្មីៗដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀន និងបង្រៀនស្ទែមនៅមធ្យមសិក្សាទុតិយភូមិ”នៅថ្ងៃទី១០ មិថុនា នេះ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តតាកែវ លោក  ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II)បានមានប្រសាសន៍ថា​ការអប់រំស្ទែម​នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព ការវាយតម្លៃលើការអនុវត្ត លទ្ធផលតេស្តរបស់សិស្សនៅកម្រិត​សាលារៀន និងជំរុញឱ្យសិស្សចង់រៀនព្រមទាំង ជួយឱ្យពួកគេ មាន លទ្ធភាពអភិវឌ្ឍន៍ មានគំនិតច្នៃប្រឌិត បង្កើតពហុគំនិត មានអន្តរកម្មឥតឈប់ឈរ បង្កើនការ រិះគិតស៊ីជម្រៅ ចេះបង្កើតថ្មីដោយខ្លួនឯង និងមាន​សមត្ថភាពចូលរួមប្រកួតប្រជែងលើមុខវិជ្ជាគណិតវិទ្យា និង វិទ្យាសាស្ត្រ នៃកម្មវិធីអន្តរជាតិ PISA ។

លោកបានបន្តទៀតថា វិស័យនីមួយៗខាងលើនេះ មានទិសដៅ និងផ្តល់សារៈសំខាន់ ទៅលើវត្ថុបំណងខុសៗគ្នា និងជាវិស័យដែលកម្ពុជាយើងកំពុងត្រូវការចាំបាច់ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ និងប្រទេសជឿនលឿននៅឆ្នាំ២០៥០ ពោល គឺជា ប្រទេសអ្នកផលិត។

លោក​អនុរដ្ឋលេខាធិការ ក៏​បានថ្លែង​អំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​រៀបចំ​វគ្គបណ្តុះណ្តាល​នេះឡើង​ ជា​ពិសេស​ការ​​​គាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក្រោម​ការ​អនុវត្ត​​គម្រោង USESDP-II ដែល​ធ្វើ​ការ​ការ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ បាន​រីកចម្រើន​ទៅមុខ ចូលរួម​យ៉ាង​សំខាន់​នៃ​កំណែទម្រង់​វិស័យ​អប់រំ យុវជន​ និង​កីឡា ស្របតាម​បរិវត្ត​កម្ម​​អប់រំ​ក្នុង​បរិបទ​សាកល​ផង​ដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១១ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម