ព័ត៌មានជាតិ
បណ្តុះបណ្តាលបច្ចេកទេសស្នងការប្រកួតមុនបើកការប្រកួតជើងឯកកីឡាទោចក្រយាន
វគ្គបណ្តុះបណ្តាលបច្ចេកទេសស្នងការរៀបចំការប្រកួតកីឡាទោចក្រយានកម្រិតមូលដ្ឋាន ដែលបានចាប់ផ្តើមមួយថ្ងៃមុនបើកការប្រកួតជើងឯកថ្នាក់ជាតិនៅខេត្តសៀមរាប បានបញ្ជប់កាលពីរសៀលថ្ងៃ ទី២២ ខែមករា ឆ្នាំ២០២១ ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពា ណិជ្ជកម្មនិងប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានបានអញ្ញើញទៅចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេ កទេសស្នងការរៀបចំការប្រកួតកម្រិតមូល ដ្ឋាននេះ ដោយមានការចូលរួមពីថ្នាក់ដឹក នាំក្រសួងពាណិជ្ជកម្ម លោកអភិបាលរង ខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត គ្រូបង្វឹក សិក្ខាកាម ក្រុមម៉ូតូ BMW តំណាងក្រុម ហ៊ុនឧបត្ថម្ភនានា និងកីឡាករកីឡាការិនីជាច្រើនរូបទៀត។

លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រ យាន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលទទួលធ្វើ ជាម្ចាស់ផ្ទះ ក្នុងការរៀបចំវគ្គបណ្តុះបណ្តា លបច្ចេកទេសស្នងការរៀបចំការប្រកួតកី ឡាទោចក្រយានកម្រិតមូលដ្ឋានដ៏មានសា រសំខាន់នេះ។លោកប្រធានបានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលមានរយៈ ពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានធ្វើឲ្យមន្ត្រីគណៈកម្មការបច្ចេកទេសយើង បានយល់ដឹងអំពីបច្ចេកទេសក្នុងរៀបចំការប្រ កួតកីឡាទោចក្រយាន ដើម្បីត្រៀមចូលរួមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើស រើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលប្រ ព្រឹត្តធ្វើនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នេះ។

ទន្ទឹមនឹងនេះដែរ លោកប្រធានបានថ្លែង អំណរគុណចំពោះគ្រូឧទ្ទេសនិងមន្ត្រី របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សៀមរាប និងសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ឱ្យប្រ ព្រឹត្តទៅដោយរលូន និងទទួលបានជោគ ជ័យ។
លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ហើយត្រូវបានអន្តរជាតិទទួលស្គាល់ថា មានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរទាំងទិដ្ឋភាពនយោ បាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ធ្វើឱ្យកម្ពុជាទទួលបាននូវកាលានុវត្តថ្មីៗ ពុំធ្លាប់មានសម្រាប់ការងារកែទម្រង់ស៊ីជម្រៅ ការ ពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច ព្រមទាំងទទួលបាននូវទំនុកចិត្តឱ្យទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ ខាងមុខនេះ៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ