Connect with us

ព័ត៌មានជាតិ

តម្លៃ​ត្រី​គ្រប់​ប្រភេទ ​មានការ​កើនឡើង ខណៈ​ក្រសួងកសិកម្ម​ផ្អាក​ការ​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស

បានផុស

នៅ

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា បច្ចុប្បន្ន តម្លៃ​ត្រី​គ្រប់​ប្រភេទ​មានការ​កើនឡើង​ល្អប្រសើរ ដោយសារ​ក្រសួង​បាន​ចាត់វិធានការ​ផ្អាក​ការ​នាំចូល​ប្រភេទ​ត្រី​មួយចំនួន ដែល​ប្រជាកសិករ​អាច​ចិញ្ចឹម​បាន ហើយ​មកដល់ពេលនេះ បាននឹងកំពុង​ប្រមូល​ត្រី​យក​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការអះអាង​របស់លោក វេ​ង សាខុន ខណៈ​លោក​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់​លោក ផាន់ ភិរម្យ ស្ថិតនៅ​ភូមិ​ស​ង្កើ​ប ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែមករា​។

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង របស់​អ្នក​ប្រកបមុខរបរ​ចិញ្ចឹម​ត្រី​ពោ ត្រី​ប្រា និង​ត្រី​ឆ្តោ ដើម្បី​ចូលរួមចំណែក​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងស្រុក ដែល​មកដល់ពេលនេះ មានការ​កើន​ឡើងជា​លំដាប់​។ លោក​បញ្ជាក់ថា “​បច្ចុប្បន្ន​តម្លៃ​ត្រី​គ្រប់​ប្រភេទ​មានការ​កើនឡើង​ល្អប្រសើរ ដោយសារ​ក្រសួង​បាន​ចាត់វិធានការ​ផ្អាក​ការ​នាំចូល​ប្រភេទ​ត្រី​មួយចំនួន ដែល​ប្រជាកសិករ​អាច​ចិញ្ចឹម​បាន ហើយ​បាននិងកំពុង​ប្រមូល​ចាប់​ត្រី​យកទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​”​។

ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ឲ្យ​វា​រី​វប្បករ​កម្ពុជា​បន្ត​រក្សា និង​ខិតខំ​ពង្រឹង ពង្រីក​មុខរបរ​នេះ​បន្ថែម​ទាន់​ឱកាស​មាស​មកដល់ ដោយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល អនុវត្ត​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ចងក្រង​បណ្តុំ​ផលិត ចូល​ជា​សមាជិកសមាគម​វា​រី​វប្បករ​កម្ពុជា ហើយ​បើ​អាច​រៀបចំ​កន្លែង​ប្រមូល​ទិញ និង​លក់​ចែកចាយ​ត្រី និង​ផល​ត្រី​របស់​សមាជិក ធ្វើ​យ៉ាងនេះ ដើម្បី​ទទួលបាន​ព័ត៌មាន​ទីផ្សារ បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ និង​ឈានទៅ​បង្កើត​កន្លែង​កែច្នៃ​ផល​ត្រី ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ និង​ជាពិសេស​កាត់បន្ថយ​ហា​នី​ភ័យ ដោយសារ​បរិមាណ​ផលិត​លើសពី​តម្រូវការ​។

ទាក់ទង​ករណីនេះ លោក វេ​ង សាខុន បាន​បន្ថែម​ថា ក្រសួង​ដែល​មាន​រដ្ឋបាល​ជលផល​ជា​សេនាធិការ នឹង​នៅ​រង់ចាំ​ផ្តល់​កិច្ចសហការ​ទាំង​បច្ចេកទេស និង​ច្បាប់​ដើម្បី​ទទួលបាន​ប្រយោជន៍​រួម គឺ​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​សម​ស្របតាម​តម្រូវការ និង​ឈានទៅ​ធ្វើការ​នាំចេញ​ស្របតាម​ស្តង់ដារ​ទីផ្សារ​បញ្ជា ទិញ​នាពេល​អនាគត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម