Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើអភិបាលខេត្តកំពង់ឆ្នាំងពិនិត្យដីតំបន់​៣ ដែលកំពុងមានការឈូសឆាយធ្វើកម្មសិទ្ធ

បានផុស

នៅ

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដីព្រៃលិចទឹកក្នុងតំបន់៣ នៅចំណុចកប់ចែស ជាច្រើនហិចតា ក្នុងឃុំពាមឆ្កោកស្រុកជលគីរី ត្រូវបានគេលួចឈូសឆាយអស់ទៅហើយតាំងពីមុនចូលឆ្នាំខ្មែរ និងបានប្រឡាយ២ខ្សែមានប្រវែងប្រមាណ៣ពាន់ម៉ែត្រថែមផង ប្រឆាំងនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះប្រជាពលរដ្ឋស្នើសុំសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចចម្រុះមកពិនិត្យមើលដើម្បីទប់ស្កាត់ និងបង្ក្រាបអោយប្រសិទ្ធភាពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលសម្ដេចតេជោបានលើកឡើងថា សម្ដេចមិនចង់បានសន្លឹកឆ្នោតពីជនល្មើសដែលបំផ្លាញព្រៃរបស់រដ្ឋពីរបីនាក់នោះឡើយ។

ប្រភពខាងលើបានបញ្ជាក់ថា ដីព្រៃលិចទឹកតំបន់៣ នៅចំណុចកប់ចែសប្រមាណ១០ហិចតាត្រូវបានគេឈូសឆាយអស់ទៅហើយនៅក្នុងអំឡុងខែ៣ និងខែ៤ មុនចូលឆ្នាំខ្មែរឆ្នាំ២០២៣។  ជាមួយគ្នានេះដែរគេក៏បានជីកប្រឡាយ២ខ្សែផងដែរនៅក្នុងដីតំបន់៣ មានប្រវែងប្រមាណ៣ពាន់ម៉ែត្រ ដើម្បីយកទឹកធ្វើស្រែ និងយកដីតំបន់៣ ធ្វើជាកម្មសិទ្ធិ ។

ទាក់ទងករណីនេះ លោក លី ឡា នាយខណ្ធរដ្ឋបាលជលផលកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១១ ខែមិថុនា នេះបានឆ្លើយតាមទូរសព្ទថា ពេលលោកទូរសព្ទសួរលោក ដូច គឹមស៊ីន អភិបាលស្រុកជលគីរី លោកឆ្លើយថា ប្រជាពលរដ្ឋជីកប្រឡាយដើម្បីយកទឹកសង្គ្រោះស្រូវប្រាំងរបស់គាត់តាំងពីខែប្រាំងមកម៉្លេះ។ លោក លី ឡា បានបញ្ជាក់ទៀតថា ឥឡូវនេះគេធ្វើអ្វីៗនៅលើដីតំបន់២ តំបន់៣ មិនបានសុំមកជំនាញឡើយ គឺរដ្ឋបាលស្រុកជាអ្នកសម្រេច ឬស្នើសុំទៅថ្នាក់ខេត្តតែម្ដង ជំនាញមិនបានដឹងអ្វីឡើយ។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបាននិយាយអោយថា ក្នុងដីតំបន់៣ គ្មានអ្នកណាហ៊ានសម្រេចឲ្យជីកប្រឡាយ ឬធ្វើអ្វីៗនៅលើដីតំបន់៣នោះឡើយ គឺជាអំពើខុសច្បាប់។ ចំណែកលោក ដូច គឹមស៊ីន អភិបាលស្រុកជលគិរីវិញបានឆ្លើយតាមប្រព័ន្ធតេឡេក្រាមឲ្យដឹងថា ប្រឡាយដែលប្រជាពលរដ្ឋជីកនៅចំណុចខាងលើនេះតាំងពីរដូវប្រាំង(ខែ៣ខែ៤) មានប្រវែងតែ៨០០ម៉ែត្រប៉ុណ្ណោះ ដើម្បីយកទឹកធ្វើស្រូវប្រាំងនៅខាង​លើជាង១ពាន់ហិកតា។ ហើយការជីកប្រឡាយនេះគឺស្ថិតនៅលើដីតំបន់២ភាគច្រើន និងចូលដីតំបន់៣ តែក្បាលលើជាប់បឹងបន្តិចតែប៉ុណ្ណោះ។ ចំពោះការរាយការណ៍ថា មានគេឈូសឆាយដីព្រៃតំបន់បីកប់ចែសប្រមាណ១០ហិចតានោះ ជារឿងមិនពិតទេ គឺពុំមានអ្នកណាឈូសឆាយឡើយ។

ករណីខាងលើនេះប្រជាពលរដ្ឋគោរពស្នើសុំឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បង្កើតក្រុមការងារចម្រុះចុះមកពិនិត្យមើលជាក់ស្ដែង ដើម្បីចាត់វិធានការបង្ក្រាបឲ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិច្បាប់ និងតាមបទបញ្ជារបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ជៀសវាងកន្ទេរធំបន្លំដេក។ ព្រោះថាបើការជីកប្រឡាយនោះនៅក្នុងដីតំបន់៣ ពិតមែននោះ ខាងមុខនេះដីតំបន់៣ដែលជាប់នឹងប្រឡាយខាងលើនេះ នឹងត្រូវគេលួចឈូសធ្វើជាស្រែកម្មសិទ្ធិឯកជនទាំងអស់មិនខានឡើយ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម