ព័ត៌មានជាតិ
កម្ពុជាសម្រេចបាននូវលទ្ធផលយ៉ាងត្រចះត្រចង់សម្រាប់ប្រទេសជាតិ និងធ្វើឲ្យមានឈ្មោះបោះសំឡេងយ៉ាងរន្ទឺលើឆាកអន្តរជាតិ
ក្នុងដំណាក់កាលចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់ប្រទេសជាតិ និងប្រជាជាតិទាំងមូលដោយបានធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះបោះសំឡេងយ៉ាងរន្ទឺនៅលើឆាកអន្តរជាតិ។

នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អនុប្រធាន គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ អនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី៣ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយគ្រួសារបក្សចំនួន៥១១គ្រួសារបក្ស ស្មើនឹងសមាជិកបក្សចំនួន២០៨២នាក់ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស កាត់បន្ថយបាននូវភាពក្រីក្រ និងបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិថែមទៀត។

ជាក់ស្ដែងនៅពេលកន្លងមកថ្មីៗនេះ កម្ពុជាបានអនុវត្តបានយ៉ាងជោគជ័យនូវ ព្រឹត្តិការណ៍ធំៗច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំកំពូលនេះមានថ្នាក់ដឹកនាំមហាអំណាចធំ មានទាំងសហរដ្ឋអាមេរិច មហាអំណាចចិន និងបណ្ដាប្រទេសមួយចំនួនទៀតនៅលើពិភពលោក មកប្រជុំនៅប្រទេសកម្ពុជា។ ការទប់ស្កាត់បាននូវការរាតត្បាតដោយជំងឺកូវីដ-១៩ និងបានបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការជាប្រក្រតីឡើងវិញ ហើយនៅចុងក្រោយនេះទៀត ប្រទេសកម្ពុជា ទទួលបានភាពជោគជ័យក៏ធំធេងមួយទៀត នោះគឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។

ព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះ យើងបានទទួលការកោតសរសើរយ៉ាងខ្លាំងពីឆាកអន្តរជាតិ តាមរយៈមិនយកលុយពីការហូបចុក ស្នាក់នៅសម្រាប់កីឡាករ កីឡាការិនីការ ប្រតិភូកីឡា និងការមិនលក់សំបុត្រឲ្យអ្នកទស្សនាជាដើម ដែលជាការទាក់ទាញមួយយ៉ាងធំសម្រាប់ភ្លៀវទេសចរណ៍អោយមកលេងនៅកម្ពុជាកាន់តែច្រើន ជាមួយនឹងកំណើនអ្នកវិនិយោគមកកម្ពុជាក៏កាន់តែច្រើនផងដែរ ។

លោក នួន ផារ័ត្ន ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបោះឆ្នោតដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្រាប់រាជធានីភ្នំពេញមានប្រជាពលរដ្ឋមានឈ្មោះទៅបោះឆ្នោតចំនួន៩៦ម៉ឺននាក់ ក្នុងចំនួននេះ មានសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៧១ម៉ឺននាក់ លោកសូមអោយសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត នាថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះ ៕
អត្ថបទ៖ ស្រីរ័ត្ន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ