Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសាទរ និងកោតសរសើរអភិបាលខណ្ឌច្បារអំពៅដែលធ្វើការតាមសន្យា

បានផុស

នៅ

ថ្មីៗនេះបងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាំគ្នាប្រកាសគាំទ្រនូវសកម្មភាពការងាររបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលសន្យាជាមួយប្រជាពលរដ្ឋថា នឹងសាងសង់ផ្លូវចាក់ក្រាលបេតុង ជីកដាក់ប្រពន្ធ័លូថ្មី ថែមទាំងដាក់ភ្លើងបំភ្លឺផ្លូវ ឥឡូវធ្វើបានមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីបងស្រី ជា ថារ៉េត ជាប្រជាពលរដ្ឋរស់នៅក្រុម១ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១០ ខែមិថុនា នេះថា បងស្រីមានក្តីរំភើប ខណៈដែលលោកអភិបាលខណ្ឌច្បារអំពៅលោកបានស្នើសុំទៅសាលារាជធានីភ្នំពេញដាក់ភ្លើងបំភ្លឺផ្លូវចាប់ពីកែងផ្លូវ៣៦៩ឆ្ពោះមកមុខផ្សារបឹងព្រលឹតដែលបង្កឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរពេលយប់លែងព្រួយបារម្មណ៍ពីសន្តិសុខ។

បងស្រី ថារ៉េត បញ្ជាក់ថា មិនត្រឹមតែអ្នកធ្វើដំណើរប៉ុណ្ណោះទេ គឺថែមទាំងងាយស្រួលដល់អ្នកហាត់ប្រាណពេលយប់ដែលពីដើមមកនាំគ្នាកាន់ពិលសម្រាប់បំភ្លឺផ្លូវឥឡូវបានភ្លើងបំភ្លឺព្រោងព្រាតដូចពន្លឺថ្ងៃថែមទៀតផង។ បងស្រី ថារ៉េត បានសំដែងការអរគុណដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលលោកតែងសន្យាជាមួយប្រជាពលរដ្ឋ ថានឹងសាងសង់ផ្លូវចាក់បេតុង ធ្វើប្រពន្ធ័លូបង្ហូទឹក និងដាក់ភ្លើងបំភ្លឺផ្លូវដែលពេលនេះលោកបានធ្វើមែន។

ដោយឡែកលោក អ៊ិន ណារ៉ាន់ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា បានសំដែងនូវក្តីត្រេក​អរបន្ទាប់ពីលោកអភិបាលខណ្ឌច្បារអំពៅបានដាក់ភ្លើងបំភ្លឺនៅតាមដងផ្លូវដែលធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញទៅប្រកប​ការងាររកសុីនៅពេលយប់មិនបារម្មណ៍ពីសន្តិសុខ ពិសេសគឺរូបលោកផ្ទាល់។ ហើយមិនត្រឹមតែលោកទេ គឺប្រជាពលរដ្ឋទាំងអស់ទូទាំងសង្កាត់ព្រែកប្រានាំគ្នាសប្បាយចិត្តគ្រប់ៗគ្នា។

ទាក់ទិនទៅនឹងសកម្មភាពការងារដាក់ភ្លើងបំភ្លឺផ្លូវ សាងសង់ផ្លូវ និងជីកដាក់ប្រពន្ធ័លូថ្មីនេះ លោក គិត គឹមហ៊ាង នាយក​រងរដ្ឋបាលសាលាខណ្ឌច្បារអំពៅទទួលបន្ទុកកិច្ចការខាងលើនេះបានឲ្យ កម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនានេះថា នៅប៉ុន្មានថ្ងៃនេះបងប្អូនប្រជាពលរដ្ឋរស់សង្កាត់ព្រែកប្រាបានសំដែងក្តីរីករាយគ្រប់ៗគ្នាបន្ទាប់ពីអាជ្ញាធរដាក់ភ្លើងបំភ្លឺផ្លូវរួចមក។​ ហើយប្រជាពលរដ្ឋបានសំដែងមតិដូចៗគ្នាថាពួកគាត់សូមកោតសសើរដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលលោកសន្យាជាមួយប្រជាពលរដ្ឋ ថានឹងសាងសង់ផ្លូវស្អាត ដាក់ប្រពន្ធ័លូថ្មី និងដាក់ភ្លើងបំភ្លឺផ្លូវឥឡូវលោកបានធ្វើបានសម្រេចតាមការសន្យារបស់លោកអភិបាលខណ្ឌពិតប្រាកដមែន៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម