ព័ត៌មានជាតិ
ផ្ទះ៨ខ្នង ប្រគល់ជូន អតីតយុទ្ធជន នៅខេត្តបាត់ដំបង និងកំពុងបន្តសាងសង់ជាង៧០ខ្នងទៀត
បាត់ដំបង ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់នូវផ្ទះចំនួន ៨ខ្នង ដល់អតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបង ដែលកំពុងជួបបញ្ហាខ្វះខាតក្នុងគ្រួសារ។

ក្នុងពិធីប្រគល់ផ្ទះដល់អតីតយុទ្ធជន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ គឺលោក ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា នៅខេត្តបាត់ដំបង មានអតីតយុទ្ធជនជួបការលំបាកក្នុងជីវភាព ទទួលបានផ្ទះរហូតមកដល់ពេលនេះមានជាង ២០០ខ្នង ខណៈកំពុងសាងសង់បន្តជាង ៧០ខ្នងទៀត សម្រាប់ប្រគល់ជូនពួកគាត់។

លោកបានមានប្រសាសន៍បន្តថា សម្រាប់នៅខេត្តបាត់ដំបងនេះ ក្រៅពីបានផ្តល់ ផ្ទះ គឺអាជ្ញាធរខេត្ត ក៏បានត្រៀមរួចរាល់ហើយនូវដីចំនួន ២០០ហិកតា សម្រាប់អតីតយុទ្ធជន ដែលមានការខ្វះខាតចំនួន ២០០គ្រួសារ នឹងមានការរៀបចំចាប់ឆ្នោត នៅពេលខាងមុខនេះផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ត្រូវធ្វើការអប់រំណែនាំកូនចៅ ត្រូវចេះខ្លាចសង្គ្រាម និងរួមគ្នាថែរក្សាសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក តាមរយៈការបូជាសាច់ស្រស់ ឈាមស្រស់ របស់វីរៈជន វីរៈនារីកម្ពុជាយើង ហើយសូមឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ពិសេសចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ក្នុងនាមតំណាងពលរដ្ឋជាអតីតយុទ្ធជនខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងសមាគមអតីតយុទ្ធជន ដែលបានគិតគូរ ពីសុខទុក្ខរបស់អតីតយុទ្ធ ក្នុងការផ្ដល់នូវផ្ទះបានរស់នៅសមរម្យ រួមទាំងសម្ភារៈ ថវិកា សម្រាប់ពួកគាត់បានប្រើប្រាស់។

លោក អភិបាលខេត្ត សន្យាបន្តចូលរួមជាមួយអតីតយុទ្ធជន ក្នុងការកៀងគរ សប្បុរសជន ឲ្យចូលរួមក្នុងការងារជួយដល់អតីតយុទ្ធជន ដែលមានការលំបាកក្នុងគ្រួសារនេះបន្ថែមទៀត ទៅតាមលទ្ធភាពជាក់ស្ដែង៕
ដោយ ៖ សោ និយមរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ