Connect with us

ព័ត៌មានជាតិ

កម្ពុជានាំយកវត្ថុបុរាណជាង១០០ ដាក់តាំងពិព័រណ៍នៅទីតាំងចំនួន១០ តាមបណ្ដាប្រទេសមួយចំនួន

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងពិភពលោក តាមរយៈសកម្មភាពវប្បធម៌ និងសិល្បៈផ្សេងៗទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុញ្ញាតអោយមានការរៀបចំតាំងពីពិព័រណ៍វត្ថុបុរាណខ្មែរនៅបណ្តាប្រទេសមួយចំនួនលើពិភពលោក គឺជាសកម្មភាពវប្បធម៌មួយដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែក្នុងបំណងផ្សព្វផ្សាយវប្បធម៌ និងអារ្យធម៌ខ្មែរសម័យអង្គរដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីឆន្ទៈខ្ពស់ និងការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងឧត្តម គតិស្នេហាជាតិ ការពារ អភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌របស់បុព្វបុរសខ្មែរសម័យអង្គរ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន និងកំពុងតែទទួលបាននូវសន្តិភាព និងអភិវឌ្ឍន៍ឥតឈប់ឈរ។

ក្នុងស្មារតី និងគោលបំណងបន្តពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌ជាមួយពិភពលោកនេះហើយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលអោយចុះកិច្ចព្រមព្រៀងជាមួយ MUSEUMSPARTNER នៅប្រទេសអូទ្រីស (Austria) ដើម្បីយកវត្ថុបុរាណខ្មែរសម័យអង្គរចំនួនជាង១០០វត្ថុ ទៅតាំងពិព័រណ៍ចំនួន១០ទីតាំងនៅតាមបណ្តាប្រទេសមួយចំនួន តាមការគ្រោងទុក។ រហូតមកទល់ពេលនេះ ការរៀបចំដាក់តាំងពិព័រណ៍នេះ បានធ្វើ២ដងរួចមកហើយនៅសហរដ្ឋអាមេរិក។

ការតាំងពិព័រណ៍ចម្លាក់បុរាណខ្មែរសម័យអង្គរដែលមានចំណងជើងថា “អង្គរ៖ អាណាចក្រខ្មែរដែលបានបាត់បង់” នៅសារមន្ទីរ Royal British Columbia នៅទីក្រុង Victoria នៃប្រទេសកាណាដា ជាការចល័តពិព័រណ៍លើកទី ៣ នៅក្នុងគម្រោងពិព័រណ៍១០ទីតាំងដែលបានគ្រោងទុកជាមួយ MUSEUMSPARTNER។ ពិព័រណ៍នៅសារមន្ទីរ Royal British Columbia ដែលបានចាប់ផ្តើមពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ បានតាំងបង្ហាញវត្ថុបុរាណខ្មែរសម័យអង្គរជាង១០០វត្ថុ អមដោយរូបភាពពីលើអាកាសបង្ហាញអំពីវិសាលភាពនៃរាជធានីអង្គរ, រូបថត, ផ្ទាំងពន្យល់ និងវីដេអូខ្លីៗរៀបរាប់អំពីប្រធានបទនីមួយៗដែលលើកយកបង្ហាញ។ អ្វីដែលពិសេសនោះគឺការប្រើបច្ចេកទេសវិទ្យាសាស្ត្រទំនើប បង្ហាញទេសភាពធម្មជាតិ និងវប្បធម៌ ប្រាសាទបុរាណ ប្រព័ន្ធធារាសាស្ត្រសម័យអង្គរ និងប្រជាជនដែលរស់នៅប្រកាន់នូវទំនៀមទម្លាប់បុរាណតាំងពីសម័យអង្គរនៅតំបន់អង្គរ។

រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចូលរួមពិធីសម្ពោធបើកពិព័រណ៍នេះ នៅសារមន្ទីរ Royal British Columbia នៅទីក្រុង Victoria នៃប្រទេសកាណាដា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានអនុញ្ញាតអោយចូលរួមជាផ្លូវការក្នុងកម្មវិធីសម្ពោធពិព័រណ៍ខាងលើនេះ ដែលមានចំណងជើងថា “អង្គរ៖ អាណាចក្រកម្ពុជាដែលបានបាត់បង់”។ ឯកឧត្តមបានថ្លៃងសន្ទរកថា បើកសម្ពោធពិព័រណ៍នេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការតាំងពិព័រណ៍វត្ថុបុរាណខ្មែរសម័យអង្គរនៅបរទេសដែលមិនត្រឹមតែជាការផ្សព្វផ្សាយបន្ថែមនូវវប្បធម៌ និងអារ្យធម៌ខ្មែរនាសម័យអង្គរដ៏រុងរឿង អោយពិភពលោក ជនបរទេស និងជនជាតិខ្មែរដែលរស់នៅបរទេសបានស្គាល់ប៉ុណ្ណោះនោះទេ តែអ្វីដែលសំខាន់លើពីនេះគឺបង្ហាញអំពី គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌ជាមួយពិភពលោក និងក៏បានបង្ហាញ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើវិស័យអភិរក្ស លើកតម្កើងមរតកដូនតា និងអភិវឌ្ឍន៍វប្បធម៌ខ្មែរក្នុងយុគសម័យថ្មីដែលពោរពេញទៅដោយសន្តិភាព និងអភិវឌ្ឍន៍ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៧ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម៧ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម