ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ថា គ.ជ.ប ប្ដេជ្ញាការពារឲ្យបាននូវវិជ្ជាជីវៈ និងអនុវត្តការងារ ដោយគោរពតាមរដ្ឋធម្មនុញ្ញ
ការបញ្ជាក់របស់ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី “ប្រសិទ្ធភាព នៃការបណ្ដុះបណ្ដាល ការអប់រំ ការផ្សព្វផ្សាយព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការបោះឆ្នោត” ជូនមន្ត្រីរាជការ គ.ជ.ប ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

ថ្លែងក្នុងពិធីនោះ លោក ម៉ុក ដារ៉ា លើកឡើងថា នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់ និងជាឱកាសមួយសម្រាប់មន្ត្រីរាជការ គ.ជ.ប ទាំងអស់ ទទួលបាននូវចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព និងមានគុណភាពខ្ពស់។

លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងខ្លាំង ដល់មន្ត្រីរាជការ គ.ជ.ប ទាំងអស់ ដែលបានខិតខំក្រេបយកចំណេះដឹងក្នុងរយៈពេល៤ថ្ងៃនេះប្រកបដោយភាពជោគជ័យ។ លោកបន្តថា គ្រប់ការបោះឆ្នោត គ្រប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប តែងតែបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីរបស់ខ្លួនគ្រប់លំដាប់ថ្នាក់ អំពីច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្ដីណែនាំផ្សេងៗដែលពាក់ព័ន្ធនឹងជំនាញ ដើម្បីត្រៀមលក្ខណៈអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព។

តាម លោក ម៉ុក ដារ៉ា គ.ជ.ប មិនមែនត្រឹមតែជាស្ថាប័នកំពូល ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះទេ។ គ.ជ.ប ត្រូវការពារឲ្យខាងតែបាននូវអ្វីដែលជាវិជ្ជាជីវៈភាពជារបស់ខ្លួន ហើយគ្មានជម្រើសផ្សេងក្រៅតែពីអនុវត្តការងាររបស់ខ្លួន ដោយគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ នោះទេ ពីព្រោះស្ថាប័ន គ.ជ.ប ជាស្ថាប័នបច្ចេកទេស។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ រយៈពេល១៩ថ្ងៃ បានបញ្ចប់ទៅជាមួយនឹងលទ្ធផលល្អប្រសើរ។

ទន្ទឹមនឹងលទ្ធផលនេះ គ.ជ.ប បានសង្កេតឃើញថា ការអនុវត្តបទបញ្ជា និងនីតិវិធីនៅមានភាពខ្វះ ចន្លោះនៅឡើយ ទើប គ.ជ.ប បានចាត់ឲ្យរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីរាជការ គ.ជ.ប និងមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។

នេះជាការពង្រឹងបន្ថែមសមត្ថភាពមន្ត្រីរាជការ គ.ជ.ប។ គ.ជ.ប នឹងប្រមូលរាល់អនុសាសន៍របស់លធ.ខប ទាំង ២៥ ចំពោះមេរៀន និងបទពិសោធន៍ ដែលបានជួបប្រទះក្នុងពេលថ្មីៗនេះ ដើម្បីស្នើសុំធ្វើវិសោធនកម្ម និងដាក់ជូនភាគីពាក់ព័ន្ធទាំង ១១ ពិនិត្យ មុននឹង គ.ជ.ប ចេញផ្សាយជាសាធារណៈ ។ បន្ថែមពីនោះ ដើម្បីឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការបោះឆ្នោតនៅពេលខាងមុខ កាន់តែប្រសើរថែមទៀត។
នេះជាលើកទី២ផងដែរ ដែលនាយកដ្ឋានបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត បានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដោយមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមសរុបចំនួនប្រមាណ១៣១នាក់។ ក្នុងនោះមានស្រីចំនួន២៣នាក់ ដែលជាមន្ត្រី មកពីទីស្ដីការ គ.ជ.ប និងលេខាធិការដ្ឋានរាជធានី/ខេត្តរៀបចំការបោះឆ្នោត ទាំង២៥។
វគ្គបណ្ដុះបណ្ដាល បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ហើយសិក្ខាកាមទាំងអស់ ក៏បានប្ដេជ្ញាថា នឹងនាំយកចំណេះដឹងដែលទទួលបានពីគ្រូឧទ្ទេសនីមួយៗ ទៅចែករំលែកទៅដល់មន្ត្រីបោះ ឆ្នោតផ្សេងទៀត ដែលមិនបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ