Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត៖បក្សប្រជាជនគោរពឥតងាករេបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ

បានផុស

នៅ

ពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អះអាងថា គណបក្សប្រជាជន ជាគណបក្សដែលតែងបានផ្តល់ការគោរពឥតងាករេចំពោះបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ជាតិ គឺទឹកដី និងប្រជាជន ដែលក្នុងនេះ គណបក្សប្រជាជន បានការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងបានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ រួមទាំងការលើកកម្ពស់ជីវភាពរស់នៅ។

រីឯសាសនា ឯកឧត្តម បានបញ្ជាក់ថា គណបក្សប្រជាជនការសង្គ្រោះវិស័យសាសនាឱ្យរស់ឡើងវិញ នៅក្រោយរបបប៉ុលពត និងការលើកស្ទួយវិស័យសាសនាឱ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយសុខដុមនីយកម្ម ដើម្បីសេចក្តីសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។

ដោយឡែក ចំពោះព្រះមហាក្សត្រ គឺថ្នាក់ដឹកនាំគណបក្សប្រជាជន បានចូលរួមតស៊ូក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ ជាពិសេស នៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ គណបក្សប្រជាជន បានចូលរួមបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ និងបន្តគោរពប្តូរផ្តាច់ការពារយ៉ាងម៉ឺងម៉ាត់រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។

ទន្ទឹមនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺបានមកពីការប្រើប្រាស់កម្លាំងសរុប និងធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹម ពីព្រោះប្រជាជនចង់បានភាពកក់ក្តៅ ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ និងការរីកចម្រើនផ្នែកជីវភាពក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាព។

ឯកឧត្តម បន្ថែមថា គណបក្សប្រជាជន បានខិតខំជំរុញការអនុវត្តកម្មវិធីនយោបាយរបស់បក្ស និងរបស់រាជរដ្ឋាភិបាល ដើម្បីយកបេះដូងស្រឡាញ់គាំទ្ររបស់ប្រជាជន ហើយប្រជាជនក៏បានស្ម័គ្រចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សទាំងកាយ-ចិត្ត ដោយសារប្រជាជនបានយល់ដឹងច្បាស់ និងចងចាំនូវអំពើល្អ និងការជួយសង្គ្រោះរបស់បក្ស ជាពិសេសការរួមសុខរួមទុក្ខក្នុងកាលៈទេសៈ ដែលលំបាក និងគ្រោះថ្នាក់បំផុត។

បន្ថែមពីនេះដែរ ភាពសុខសាន្ត និងឱកាសគ្រប់បែបយ៉ាង ដែលយុវជនជំនាន់បច្ចុប្បន្នទទួលបាន គឺជាស្នាដៃ និងគុណបំណាច់ដែលយុវជនជំនាន់រៀមច្បងបានកសាងទុកឱ្យ។ ដូច្នេះ យុវជនជំនាន់ ត្រូវថែរក្សាការពារ និងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍកាន់តែខ្ពស់ត្រដែតឡើងរបស់ប្រទេសជាតិ។ នេះជាសារផ្ដាំផ្ញើរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។

ឯកឧត្តម បណ្ឌិត បានសង្កត់ធ្ងន់ដែរថា គណបក្សប្រជាជនកម្ពុជា មិនប្តូរឈ្មោះ និងបុព្វហេតុឡើយ ហើយសម្រាប់ឆ្នាំ២០២៣នេះ និងបន្តទៅមុខ គឺកម្មវិធីនយោបាយរបស់បក្សបានដាក់ការយកចិត្តទុកដាក់លើអនាគត តាមរយៈការធ្វើបច្ចុប្បន្នភាព ការផ្លាស់ប្តូរវិធីសាស្ត្រ និងការធ្វើកំណែទម្រង់នានា សំដៅដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ និងទៅដល់គោលដៅដែលបានកំណត់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម