ព័ត៌មានជាតិ
លោក ជា ចាន់តូ៖ វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា និងពឹងគ្នាទៅវិញទៅមក
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ពឹងគ្នាទៅវិញទៅមក និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក។
ថ្លែងក្នុងពិធីបុណ្យឆ្លង ព្រះវិហារវត្តបារាយណ៍ជាន់ដែកនៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១១មិថុនានេះ លោក ជា ចាន់តូបានបន្តថា ពុទ្ធចក្រជួយផ្នែកស្មារតី ផ្នែកខាងទស្សនវិជ្ជាដោយសារមានពុទ្ធចក្រទើបអាណាចក្រអាចរុងរឿងបាន។ ជាមួយគ្នានេះ ពុទ្ធចក្រក៏ពឹងពាក់ និងផ្ញើលើរដ្ឋអំណាចផងដែរ ក្នុងនោះដោយសារមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនេះហើយទើបជំនឿសាសនាមានភាពរុងរឿង។ ជាក់ស្តែង ក្នុងរបបប៉ុលពត ខ្មែរក្រហមបានបំផ្លាញចោលស្ទើរទាំងសុ្រងនូវរចនាសម្ព័ន្ធក្នុងវិស័យអាណាចក្រនិងពុទ្ធចក្រ ទាំងអគារ ទីផ្សារ រោងចក្រ សាលារៀន វត្តអារាម សាលាបាលី និងព្រះវិហារជាដើម ។
លោក ជា ចាន់តូ បានបន្តទៀតថា ខ្មែរក្រហមបានប្រែក្លាយសង្គមកម្ពុជាទៅជាសង្គមទាសភាពបុព្វកាលពុទ្ធចក្រធ្លាក់ដល់ចំណុចសូន្យ បំបិទជំនឿសាសនារីឯផ្នែកអាណាចក្រក៏បានធ្លាក់ដុនដាបផងដែរ ។ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២យើងបានរៀបចំឲ្យមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងមានស្ថិរភាពនយោបាយ ។ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្នុងនោះរដា្ឋភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។
លោក ជា ចាន់តូ បានបន្ថែមថា «អរគុណសន្តិភាព! មានសន្តិភាពទើបមានការអភិវឌ្ឍ! ដូច្នេះ ដើម្បីបន្តនិរន្តរភាពបន្តទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះសូមអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងជ្រើសរើសគណបក្សណាដែលបម្រើបងប្អូនប្រជាពលរដ្ឋពិតប្រាកដ និងជាគណបក្សដែលនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងជួយទុក្ខធុរៈព្រមទាំងអភិវឌ្ឍភូមិ-ឃុំឲ្យមានការរីកចម្រើន »។
លោកទេសាភិបាល បានបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សធនធានព្រះសង្ឃ ជាអាទិភាពចម្បង ។ អ្នកប្រាជ្ញលោកបានចាត់ទុកថា សង្គមជាតិមួយដែលមានប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវព្រះពុទ្ធសាសនាមានព្រះសង្ឃមានចំណេះដឹងខ្ពង់ខ្ពស់ សង្គមជាតិនោះ នឹងមានសុខសន្តិភាពសណ្តាប់ធ្នាប់ សុខដុមរមនា ការអភិវឌ្ឍដ៏ល្អប្រសើរ វប្បធម៌ និងអរិយធម៌ នឹងថ្កុំថ្កើនរុងរឿង។
ពាក់ព័ន្ធនឹងពិធីបុណ្យឆ្លង ព្រះវិហារវត្តបារាយណ៍ជាន់ដែកនោះដែរលោក ជា ចាន់តូ បាននាំនូវការសាកសួរសុខទុក្ខ និងនឹករឮកពីសម្ដេចប្រមុខទាំង២ គឺសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាជនយើងជានិច្ច ។ សម្តេចទាំង២ នេះហើយ ដែលបានធ្វើនូវកិច្ចការសំខាន់ៗ ធំៗ ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិយើងទាំងមូលគឺ៖ រំដោះប្រទេស ៧មករា, ការពារការវិលត្រឡប់របបប្រល័យពូជសាសន៍, បង្រួបបង្រួមជាតិ, សន្ដិភាពនិងអភិវឌ្ឍន៍ ។
លោក ជា ចាន់តូ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែគិតគូរ យកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយដើម្បីដោះស្រាយរាល់ការលំបាកក្នុងជីវភាពរបស់ប្រជាជនយើងជាពិសេសនៅតំបន់ជនបទ សំដៅសម្រេចកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស ព្រមទាំងបានខិតខំកសាងសមិទ្ធផលក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រដូចជា៖ វត្តអារាម ព្រះវិហារ សាលារៀន មន្ទីរពេទ្យ ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី និងប្រព័ន្ធធារាសាស្រ្ត៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?