ព័ត៌មានជាតិ
មន្ត្រី៖ព្រះខ័នរាជដែលប្រទះឃើញនៅស្រុករវៀងកំពុងរក្សាទុកនៅខេត្តព្រះវិហារ
លោក អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ បញ្ជាក់ថា ព្រះខ័នរាជដែលប្រជាពលរដ្ឋប្រទះឃើញនៅស្រុករវៀង បានយកមករក្សាទុកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារយ៉ាងល្អ ដើម្បីរងចាំមន្ត្រីជំនាញពិនិត្យបន្ត។

លោក អ៊ុក សុខា បានប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី១១ ខែមិថុនានេះ ថា លោក បានទទួលព័ត៌មាននេះហើយ ខណៈព្រះខ័នរាជកំពុងរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ប៉ុន្តែនៅពេលនេះ លោកមិនទាន់អាចបញ្ជាក់បានទេ ថា ព្រះខ័នរាជនេះមានអាយុកាល ឬប្រវត្តិយ៉ាងណានោះទេ។
លោក អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ បានបញ្ជាក់ថា នៅពេលខាងមុខ ឬថ្ងៃអាចចន្ទ លោក នឹងចាត់ក្រុមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានបេតិកភណ្ឌ ដើម្បីចុះទៅពិនិត្យដោយផ្ទាល់លើព្រះខ័នរាជនេះ។
កាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ប្រជាកសិករម្នាក់នៅស្រុករវៀង ខេត្តព្រះវិហារ បានប្រទះឃើញព្រះខ័នរាជមួយដើម ខណៈនៅពេលគាត់កំពុងភ្ជួរដីធ្វើស្រែចម្ការ។ ក្រោយប្រទះឃើញព្រះខ័នរាជនេះ កសិកររូបនោះ ក៏បានយកទៅប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានរក្សាទុក ដើម្បីយកទៅពិនិត្យបន្ត។ ប៉ុន្តែបើតាមការសន្និដ្ឋាន ព្រះខ័នរាជនេះ អាចមានអាយុកាលជាង១ពាន់ឆ្នាំឯណោះ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ