Connect with us

ព័ត៌មានជាតិ

លោក លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន ប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ

បានផុស

នៅ

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស ១៣៨៣ ក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម​ការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានសម្តែងនូវការអបអរសាទរជូនចំពោះ​ប្រជាជនក្រុងបាវិតទាំងអស់ ដែលបានទទួលនូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសម្តេចតេជោ ហ៊ុន សែន សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់​ជីវភាព​រស់នៅប្រចាំថ្ងៃ ព្រមទាំងបានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ក្លាយទៅជាទីក្រុង​មួយដែលមានការ​អភិវឌ្ឍ និងជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ធុជ បានលើកឡើងថា មិនត្រឹមតែប្រជាពលរដ្ឋក្រុងបាវិតប៉ុណ្ណោះទេ មានប្រជាពលរដ្ឋរស់នៅតាម​បណ្តាស្រុកក្រុងនានា ប្រមាណជា ៦ម៉ឺននាក់ បានទទួលឱកាសការងារយ៉ាងច្រើនពីការវិនិយោគក្នុងក្រុងបាវិត ដូចជាវិស័យសេវាកម្ម រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ បច្ចុប្បន្ននេះ ក្រុងបាវិត ទទួលបានការអភិវឌ្ឍឥត​ឈប់ឈរ ដែលអាចឲ្យប្រជាជនគ្រប់រូបមានជម្រើសយ៉ាងច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារទៅ​តាមបំណងប្រាថ្នាពេញចិត្ត ជាពិសេសបានក្លាយជាប្រភពចំណូលជាតិមួយយ៉ាងសំខាន់ និងតំណាងឲ្យការនាំចេញ​ប្រមាណ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា។

លោកបានគូសបញ្ជាក់បន្ថែមថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីការដ្ឋានសាង​សង់ផ្លូវល្បឿន​លឿនពីភ្នំពេញ មកក្រុងបាវិត ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនពីក្រុងបាវិតមកភ្នំពេញ ដោយប្រើប្រាស់រយៈពេលខ្លី និងចំណេញទាំងពេលវេលានិងថវិកា។ នេះគឺជាសមិទ្ធផលថ្មីមួយ ដែលប្រជាពលរដ្ឋក្រុង​បាវិត ក៏ជាប្រជាជនកម្ពុជាទាំងអស់ទទួលបានពីសម្តេចតេជោ។

បើតាមលោក លី ធុជ សមិទ្ធផលទាំងនេះ គឺមិនមែនកើតឡើងដោយឯកឯងនោះទេ វាកើតចេញគុណ​តម្លៃនៃសន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីចូលរួមថែរក្សាសមិទ្ធផលដែលបានមកពីសុខសន្តិភាពនេះ លោក លី ធុជ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត​នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងសម្រាប់នីតិកាលបន្តបន្ទាប់ទៀត៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម