Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង ចុះបង្ក្រាបបទល្មើសដីព្រៃឈើ​នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្រុករមាសហែក

បានផុស

នៅ

(ខេត្តស្វាយរៀង): លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងលោកអភិបាលខេត្តនារសៀលថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសដីព្រៃឈើនៅទីតាំងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើ​ក្រសាំងស្រុក​រមាសហែក អំពីការរុករានកាន់កាប់ និងអាស្រ័យផលលើដីស្ថានីយ៍ផ្សព្វផ្សាយ​និងស្តារព្រៃឈើក្រសាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកកម្មនេះ មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងក្រុមការងារ អស់លោកលោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំត្រស់ និងអណ្តូងត្របែកនិងកងកម្លាំងទាំងបីប្រភេទផងដែរ។

លោក ម៉ែន អេង ប្រសាសន៍ថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្ដីអំពីការទប់ស្កាត់និងបង្ក្រាបការរុករានទន្ទ្រានដីរដ្ឋ ដែលនៅពេលកន្លង​មកមានប្រជាពលរដ្ឋ នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក, ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូង​កៅស៊ូចាប់យកដីរដ្ឋចំការព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ នៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអាណាធិបតេយ្យនេះបណ្តាលមកពីមកពីប្រជាពលរដ្ឋជឿលើ​ការញុះញង់របស់មេខ្យល់​ដែលលើកយករឿងប្រជាពលរដ្ឋ ៧៨គ្រួសារ ពាក់ព័ន្ធទៅនឹង ដី ៤៧៦ហិកតា ទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ហិកតាតែប៉ុណ្ណោះ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ជាលទ្ធផលក្រុមការងារសម្រេចដកបង្គោល​ដែលត្រូវបានប្រជាពលរដ្ឋមួយចំនួនតូច បានបោះបង្គោលចាប់យកដី និងដាំដំណាំលើដីរបស់ស្ថានីយដាំ​កូនឈើក្រសាំង​របស់រដ្ឋ ចំនួន៥០ហិកតា និងដកកូនកៅស៊ូ បានចំនួន ២៥០ដើម រួចរាល់ផងដែរ ក្រោយពីរដ្ឋបាលខេត្តធ្លាប់បានធ្វើការណែនាំនិងផ្សព្វផ្សាយច្បាប់អំពីការកាន់កាប់ និងអាស្រ័យផលលើ​ដីព្រៃរបស់រដ្ឋរួចហើយផងដែរ៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម