Connect with us

ព័ត៌មានជាតិ

អ្នករត់ម៉ូតូជាង៧០នាក់ ទទួលបានមួកសុវត្ថិភាព និងយល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍

បានផុស

នៅ

ក្រុមអ្នករត់ម៉ូតូជាង៧០នាក់ នៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា ខេត្តកោះកុង បានទទួលបានមួកសុវត្ថិភាពយកទៅប្រើប្រាស់ ព្រមទាំងយល់ដឹងបន្ថែមទៀតពីច្បាប់ចរាចរណ៍ផ្លូវគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ថា គោលបំណងនៃការចែកមួកសុវត្ថិភាពនេះ ដើម្បីញ្ញាក់ស្មារតីបន្ថែមដល់ពលរដ្ឋដែលជាអ្នករត់ម៉ូតូអំពីការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្នែកក្បាល ករណីជួបគ្រោះថ្នាក់ជាយថាហេតុណាមួយពេលធ្វើដំណើរ ពិសេសពួកគាត់ទទួលជ្រាបពីច្បាប់ផងដែរតាមរយៈការផ្សព្វផ្សាយអប់រំ។

លោក ហាក់ ឡេង បានបន្តថា ក្រៅពីផ្សព្វផ្សាយច្បាប់ចរាចរណ៍ ក្រុមការងារក៏ផ្សព្វផ្សាយពីការផ្តល់អាហារូបករណ៍សម្តេចតេជោ ជូនសិស្សនិស្សិតក្រីក្រនៅទូទាំងប្រទេស ប្រសិនបើពួកគាត់ចាប់អារម្មណ៍សម្រាប់កូនចៅៗ អ្វីដែលសារ​សំខាន់មួយទៀតរបស់លោក ហាក់ ឡេង លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសជាតិមាតុភូមិបន្ត ចៀសវាងជឿការញុះញុះងរបស់ក្រុមក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សដែលតែងតែចង់បំផ្លាញសន្តិភាពសព្វថ្ងៃតាមឧបាយកលគ្រប់បែបយ៉ាងណា។

បើតាមលោកប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) គឺមានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋ និងប្រទេស​ជាតិមានសន្តិភាព មានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាលំបាកនានាជូនប្រជាពលរដ្ឋជំនួសមកវិញនូវការលើកកម្ពស់ជីវភាពក្នុងជីវភាពគ្រួសារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម