ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានជាង ១៩ពាន់លានដុល្លារ ៥ខែឆ្នាំនេះ
កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណជាង ១៩.២៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ១៤.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានជាង ២២ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៣។

យោងតាមតារារបាយការណ៍គយ បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ៩.១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ២.៤ភាគរយ និងនាំចូលមកវិញ គិតជាទឹកប្រាក់ ១០.១០ពាន់លានដុល្លារ ធ្លាក់ចុះ ២២.៦ភាគរយ បើធៀននឹងឆ្នាំ ២០២២។
ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ សរុបជាង ៥.០៧ពាន់លានដុល្លារ រយៈពេល ៤ខែ ចាប់ពីខែ មករា-ឧសភា ឆ្នាំ ២០២៣ កើនឡើហ ១.៧ភាគរយ។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា សរុបទាំងនាំចេញ និងនាំចូលប្រមាណជាង ៣.២ពាន់លានដុល្លារ ថយចុះជាង ១៤ភាគរយ។
ដោយឡែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត។
សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ សម្រេចបាន ១,៨៥លានដុល្លារ ថយចុះជាង ២៦ភាគរយ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ១.២៥លានដុល្លារ កើនឡើង ៩៦ភាគរយ, គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ សម្រេចបាន ជាង ៤៧១លានដុល្លារ កើនឡើងជាង ២៦០ភាគរយ, ស្បែកជើង ស្រោមជើងជាង ៥៥៨លានដុល្លារ ថយចុះជាង ២០ភាគរយ និងទំនិញសំខាន់ៗដទៃទៀត ប្រមាណ ២០មុខ សរុបជាង ៩.១ពាន់លានដុល្លារ។
សូមបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ