ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះសកម្មភាពដ៏សកម្ម និងស្មោះត្រង់របស់កងកម្លាំង នៃកងពលតូចលេខ ៧០
សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន កោតសរសើរចំពោះសកម្មភាពដ៏សកម្ម និងស្មោះត្រង់របស់កងកម្លាំង នៃកងពលតូចលេខ ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ការកោតសរសើររបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ ៧០ នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ហើយបានកោតសរសើរចំពោះសកម្មភាពដ៏សកម្ម និងស្មោះត្រង់របស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន និងមានវិន័យ។
ម្យ៉ាងទៀត នៅគ្រប់កាលៈទេសៈទាំងអស់ កងកម្លាំងនៃកងពលតូចលេខ ៧០ តែងតែទ្រទ្រង់ ថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ដែលសាកសមជាទីពឹងរបស់ប្រជាជនកម្ពុជា និងសង្គមជាតិ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «ក្នុងរយៈពេល ២៩ឆ្នាំ កងពលតូចលេខ ៧០ បានកសាងអគាររាប់រយខ្នង កសាងហេដ្ឋារចនាសម្ព័ន្ធនានា កសាងសាលាហ្វឹកហ្វឺន ការបំពាក់សម្ភារៈកងទ័ពបានពេញលេញ លើកកម្ពស់ជីវភាព និងសុខភាពកងទ័ពបានយ៉ាងល្អប្រសើរ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ភាពលូតលាស់នៃកងទ័ពកម្ពុជា បានផ្ដើមចេញពីឆន្ទៈ និងកម្លាំងមហាសាមគ្គីរបស់ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ជាចំណុចផ្ដើមនៃកសាងឡើងវិញ នូវរាល់សមិទ្ធផលគ្រប់បែបយ៉ាងរបស់ប្រជាជន និងសង្គមជាតិ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៩ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ