ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល គ្រោងដាក់បញ្ចូលការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ
ក្រសួងសុខាភិបាល បានណែនាំឱ្យដាក់បញ្ចូលការចាក់វ៉ាក់សាំងកូវីដ១៩ ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការក្នុងជីវិតមនុស្សជាទូទៅ។

តាមរយៈសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ មិថុនានេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានជំរុញកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារករៀបចំដាក់បញ្ចូលកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩នេះទៅក្នុងកម្មវិធីចាក់ថ្នាំបង្ការក្នុងជីវិតមនុស្សជាទូទៅ និងរក្សានិងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់នៅក្នុងក្រុមអាទិភាពទាំងអស់។
លោករដ្ឋមន្ត្រីបានបន្តថា« យើងទាំងអស់គ្នាត្រូវដឹងថាវីរុសកូវីដ១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ មិនត្រឹមតែប៉ុណ្ណោះ ការបំប្លែងខ្លួនថ្មីរបស់វា មាននៅជាបន្តបន្ទាប់ជាពិសេសការបំប្លែងខ្លួនថ្មីៗដូចជា BA2, XBB, XBB1.9.1, XBB 1.17.1 ជាដើម ដែលបានបង្ហាញច្បាស់ថា វីរុសកូវីដ១៩ នៅតែបន្តមានវត្តមាននៅឡើយ នៅលើសកលលោកនៅក្នុងតំបន់ និងនៅតាមបណ្ដាប្រទេសនានា ក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវផលប៉ះពាល់ពីការចម្លងវីរុសកូវីដ១៩ បំប្លែងថ្មីដែរ»។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍អាចនឹងមានការថមថយចុះជាបណ្តើរៗ បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទីមួយ ក្នុងគម្លាតពី៦ខែឡើង ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងត្រូវទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញទី៣ ទី ៤ ទី៥ និងទី៦ ឱ្យបានត្រឹមត្រូវបើដល់វេនចាក់ដើម្បីចូលរួមការពារបន្តថែរក្សារស់នៅជាធម្មតានៅក្នុងប្រក្រតីភាពថ្មីបានយូរអង្វែងព្រមទាំងដើម្បីសុខភាពផ្ទាល់ខ្លួនរបស់បងប្អូនផងដែរ។
លោករដ្ឋមន្ត្រីបានណែនាំដល់រដ្ឋបាលរាជធានីខេត្ត និងមន្ទីរសុខាភិបាលទាំងអស់ បន្តយកចិត្តទុកដាក់ជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញជាបន្តបន្ទាប់ទៀត ជាពិសេសនៅតាមតំបន់ដែលមានអត្រាចាក់ដូសជំរុញទាប និងត្រូវយកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងនេះជូនដល់ក្រុមគ្រូពេទ្យក្រុមអ្នកប្រតិបត្តិការជួរមុខនឹងក្រុមងាយរងគ្រោះដូចជាជនវ័យចាស់ស្ត្រីមានផ្ទៃពោះនឹងអ្នកដែលមានជំងឺរ៉ាំរ៉ៃជាដើម។
ចំណែកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលត្រូវបន្តធ្វើការតាមដានស្ថានភាពជំងឺកូវីដ19 ដោយសហការជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិមន្ទីរសុខាភិបាលរាជធានីខេត្តដឹកនាំមន្ត្រីសុខាភិបាលឆ្លើយតបបន្ទាន់និងជំនាញពាក់ព័ន្ធត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនូវការឆ្លងរាលដាលក្នុងទ្រង់ទ្រាយណាមួយជាយថាហេតុនៅតាមភូមិសាស្ត្រឬតំបន់របស់ខ្លួន។
ជាមួយគ្នានេះត្រូវបន្តតាមដានជំងឺឆ្លងតាមប្រព័ន្ធតាមដានជំងឺឆ្លង នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងតាមមន្ទីរពេទ្យឯកជននូវជំងឺឆ្លងដែលអាចជាជំងឺថ្មីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនិងជំងឺផ្តាសាយជាប់ជាប្រចាំ ជាពិសេសលើមនុស្សចាស់ និងក្រុមងាយរងគ្រោះព្រមទាំងបន្តពង្រឹងផ្នែកសង្គ្រោះបន្ទាន់ផងដែរ។ លើសពីនេះត្រូវបន្តតាមដានការវិភាគនៅតាមមន្ទីរពិសោធន៍ជាតិនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបន្តធ្វើការវិភាគនិងធ្វើវត្ថុសំណាកដែលមានវិជ្ជមានវីរុសកូវីដ១៩ ហើយរកឃើញមេរោគថ្មីៗណាមួយដើម្បីជាមូលដ្ឋាននៃការដាក់ចេញនូវវិធានការឆ្លើយតបនឹងទប់ស្កាត់បានទាន់ពេលវេលា។
លោករដ្ឋមន្ត្រីបានក៏បានណែនាំដល់មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពត្រូវបន្តការងារអប់រំសុខភាពនិងជំរុញការចូលរួមរបស់បុគ្គលក្រុមគ្រួសារនិងសហគមន៍នៅក្នុងការការពារពីការចម្លងមេរោគក្នុងនោះមានជំងឺកូវីដ១៩បំប្លែថ្មីជាមួយនឹងការគ្រប់គ្រងប្រឆាំងនិងព័ត៌មានមិនពិតប្រឌិតឬក្លែងបន្លំជាដើមដោយផ្អែកលើស្ថានភាពនិងបច្ចុប្បន្នភាពនៃការវិវឌ្ឍជំងឺផងដែរព្រមទាំងប្រើប្រាស់សម្ភារៈអប់រំចែកចាយចាយនិងផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ