ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង ប្រាប់សមាជិកបក្សត្រៀមខ្លួនទៅបោះឆ្នោត នៅថ្ងៃទី ២៣ កក្កដា ខាងមុខនេះ
លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ប្រកាសប្រាប់ដល់មេក្រុមគណបក្សក្នុងមូលដ្ឋានដែលមកពីស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង គប្បីត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ ឲ្យខាងតែបាន។

ការប្រកាសពីដំណើរឆ្ពោះទៅរកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ របស់លោកស្រី មិថុនា ភូថង នៅពេលនេះ ធ្វើឡើងក្នុងពិធីចុះជួបសំណេះសំណាលជាមួយមេក្រុមបក្សតាមខ្នងផ្ទះ និងភូមិ ស្ថិតក្នុងស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ និង ១១ ខែមិថុនា ប្រមាណជាង ២ ០០០ នាក់។

លោកស្រី មិថុនា ភូថង បានរំលេចថា មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រី ទេ ដែលធ្វើឲ្យសង្គមជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍឆ្ពោះទៅមុខឥតឈប់ឈរ បើធៀបនឹងគណបក្សចំនួនដែលមានបរទេសនៅក្រោយខ្នង រង់ចាំតែចង់បំផ្លាញសន្តិភាពដែលមានសព្វថ្ងៃ។

លោកស្រីប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង គូសបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា បានលះបង់តស៊ូច្រើនណាស់សម្រាប់សង្គមជាតិយើងពីភ្លើងសង្គ្រាមរហូតដល់មានភាពរីកចម្រើនដូចបច្ចុប្បន្ន។ ហើយនេះមិនមែនជារឿងចៃដន្យនោះទេ ប្រសិនបើថ្នាក់ដឹកនាំស្នេហាជាតិពិតប្រាកដ។

លោកស្រី មិថុនា ភូថង ក៏បានរម្លឹកពីអតីតកាលតាំងពីប្រវត្តិកកើតគណបក្សប្រជាជនកម្ពុជា រហូតដល់ប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឆ្នើមរបស់ឥស្សរជនសំខាន់ៗ។

នៅចំពោះមុខសមាជិក សមាជិកា លោកជំទាវ មិថុនា ភូថង ថ្លែងថា សមាជិកគណបក្សនៅក្នុងគ្រួសារតែមួយ ផ្ទះតែមួយ ត្រូវរៀបចំឲ្យមានក្រុមបក្សតែមួយជាមួយគ្នា ដើម្បីធានាដល់ការគ្រប់គ្រងសមាជិកបានល្អប្រសើរ។ ព្រោះតែការគ្រប់គ្រងចំនួនសមាជិកជាភារកិច្ចសំខាន់បំផុតក្នុងការដណ្ដើមជ័យជម្នះនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដែលមានលេខរៀងទី ១៨។

លោកជំទាវ មិថុនា ភូថង អះអាងថា ការបំផុសស្មារតីដល់សមាជិកថ្មី ឬយុវជនជំនាន់ក្រោយឲ្យស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាភារកិច្ចរបស់សមាជិក សមាជិកា ដែលជាមេក្រុមនីមួយៗ ក្នុងមូលដ្ឋាន សំដៅធ្វើយ៉ាងណាប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាដាច់ខាត តាមរយៈការអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាយ៉ាងពិតប្រាកដ។

តបតាមការណែនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ទាំងលោក ជា ចាន់កញ្ញា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល លោកស្រី ទួត ហាទីម៉ា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកថ្មបាំង និងលោក ជា សូវី ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកោះកុង លើកឡើងរួមគ្នាថា គណបក្សតាមបណ្ដាស្រុកទាំង ៣ ក្រុមការងារបក្សបានអនុវត្តការងារធ្វើឲ្យមូលដ្ឋានមានសន្តិសុខសណ្ដាប់ធ្នាប់ ស្ថានភាពនយោបាយល្អប្រសើរ មានការអភិវឌ្ឍឆ្ពោះលឿនលយទៅមុខឥតឈប់ឈរស្ទើរគ្រប់វិស័យ។

ប្រធានគណបក្សប្រជាជនកម្ពុជាទាំង ៣ ស្រុកខាងលើ អះអាងថា វឌ្ឍនភាពតាមដំណាក់កាលនីមួយៗ ក្រុមការងារបានកែសម្រួលរចនាសម្ព័ន្ធគណបក្សស្រុក និងឃុំរួចរាល់ហើយ បានបញ្ចូលទិន្នន័យសមាជិកបក្សទៅតាមប្រព័ន្ធគ្រប់គ្រងគណៈចាត់តាំង ក្ដោបក្ដាប់តាមដានព័ត៌មាននយោបាយ បំផុសស្មារតីស្នេហាគណបក្ស និងពង្រីកសមាជិកបក្សថ្មីតាមភូមិ-ឃុំផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?