ព័ត៌មានជាតិ
អភិបាលខេត្តកំពត៖ មន្រ្តីមូលដ្ឋានបម្រើពលរដ្ឋបានល្អនឹងទទួលរង្វាន់
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតនៅចំពោះពលរដ្ឋមកពីឃុំចំនួន ១៣ ក្នុងស្រុកទឹកឈូខេត្តកំពត បានប្រកាសនឹងផ្ដល់រង្វាន់លើកទឹកចិត្តដល់មន្រ្តីមូលដ្ឋានណាដែលទទួលបានការវាយតម្លៃពេញចិត្តពីពលរដ្ឋ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីឃុំចំនួន ១៣ ក្នុងស្រុកទឹកឈូខេត្តកំពត ដែលមានចំនួនជាង ២ ម៉ឺននាក់ លោកអភិបាលខេត្តសន្យានឹងផ្តល់រង្វាន់ទៅដល់មន្ត្រីអាជ្ញាធរមូលដ្ឋានដូចជា អភិបាលស្រុក មេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ និងមេភូមិដែលបានខិតខំលះបង់កម្លាំងកាយចិត្តបម្រើពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អប្រសើរ។

ក្នុងឱកាសនោះលោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាត្រូវមើលថែពលរដ្ឋឱ្យទទួលបានភាពសុខសាន្ត ព្រោះអ្នកដែលត្រូវផ្តល់ភាពសុខសាន្តជាអចិន្ត្រៃយ៍គឺអាជ្ញាធរមូលដ្ឋាននេះឯង។

លោកអភិបាលខេត្តក៏ដាស់តឿនកុំឱ្យមានការលាបពណ៌ពលរដ្ឋក្នុងមូលដ្ឋានណាម្នាក់ជាបក្សនេះបក្សនោះ ដែលទាំងប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានរូបសម្តេចតេជោ ហ៊ុន សែន ក្នុងបេះដូងហើយបានរស់រានមានជីវិតដោយកំណើតទី ២ គឺក្រោយថ្ងៃរំដោះ ៧ មករា ដែលសម្តេចតេជោបានលះបង់គ្រប់បែបយ៉ាង និងយកមកដោយលំបាកនោះ។ ជាមួយគ្នានេះ លោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវរាយការណ៍អំពីភាពអសកម្មនានារបស់អាជ្ញាធរមូលដ្ឋានឬ មន្ត្រីជំនាញ អ្នកមានអំណាចមួយចំនួន ដែលមិនបានផ្តល់ក្តីសុខជូនពលរដ្ឋ ដោយលោកនឹងចាត់វិធានការនិតិវិធីទៅតាមផ្លូវច្បាប់តែម្ដង។
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច