ព័ត៌មានជាតិ
អ្នកជំនាញ៖ ការបង់រំលស់ផ្ទះជាមួយបុរីឬក្រុមហ៊ុនមានហានិភ័យខ្ពស់ជាងប្រើកម្ចីធនាគារ
អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ការទិញផ្ទះ ដោយបង់រំលស់ផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ គឺមានហានិភ័យខ្ពស់ណាស់ បើធៀបជាមួយការទិញតាមរយៈកម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ នេះជាការលើកឡើងរបស់លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

បញ្ហាប្រឈម ដែលពលរដ្ឋទិញផ្ទះបង់រំលស់ជាមួយម្ចាស់បុរី ឬក្រុមហ៊ុន លោក កាំង តុងងី បានលើកឡើង ៥ចំណុច សំខាន់ៗ រួមមាន៖
ទី១. ការបង់រំលោះផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុន អតិថិជនមិនមានឈ្មោះជាម្ចាស់កម្មសិទ្ធិលើផ្ទះនោះទេ ដូចនេះក្រុមហ៊ុនអាចយកផ្ទះគេវិញបានគ្រប់ពេលវេលា។ ខណៈការប្រើប្រាស់កម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ អតិថិជនជាម្ចាស់កម្មសិទ្ធិលើផ្ទះដោយផ្ទាល់ ដូចនេះរាល់ការរឹបអូសផ្សេងៗ ត្រូវឆ្លងកាត់និតិវិធី និងសាលក្រមពីតុលាការ ដោយតម្រូវឱ្យមានការលក់ឡៃឡុង ហើយប្រគល់ប្រាក់នៅសល់ជូនអតិថិជនវិញ។
ទី២. ការបង់រំលោះផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុន មិនមានការសិក្សាពីសុខមាលភាពហិរញ្ញវត្ថុរបស់អតិថិជនទេ ខណៈកម្ចីតាមធនាគារឬមីក្រូហិរញ្ញវត្ថុមានការសិក្សាលម្អិតពីចំណូល និងលទ្ធភាពសងរបស់អតិថិជន។ ដូចនេះ អតិថិជនងាយនឹងធ្លាក់ចូលវិបត្តិហិរញ្ញវត្ថុ ឬឈានដល់បាត់បង់ផ្ទះតែម្តង ដូចដែលយើងឃើញក្នុងរយៈពេលថ្មីៗនេះ។
ទី៣. គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានសមត្ថភាពពេញលេញ ក្នុងការជួយពិនិត្យលិខិតស្នាម ឬភាពស្របច្បាប់នៃផ្ទះ ឬអចលនទ្រពដែលអតិថិជនទិញ។ ខណៈជារើយៗ យើងសង្កេតឃើញគម្រោងមួយចំនួន មិនមានច្បាប់អាជីវកម្ម ឬមិនបានបំពេញលក្ខខណ្ឌស្របច្បាប់នៅឡើយ។ អតិថិជន នឹងមិនជួបបញ្ហាបែបនេះទេ បើពួកគេប្រើប្រាស់កម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ។
ទី៤. កម្ចីតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានយន្តការ និងការអនុវត្តច្បាប់ច្រើនក្នុងការការពារអតិថិជន ហើយប្រសិនបើអតិថិជន មិនពេញចិត្តដំណោះស្រាយនានាដាក់ចេញដោយគ្រឹះស្ថាន គាត់អាចប្តឹងទៅកាន់សមាគម ឬធនាគារជាតិនៃកម្ពុជា ដើម្បីសុំអន្តរាគមន៍។
ចំណុចទី៥. កម្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានអត្រាការប្រាក់ល្អជាង ការបង់ផ្ទាល់ជាមួយក្រុមហ៊ុន ឬបុរី។

បើតាមលោក កាំង តុងងី បញ្ហាដែលកើនឡើងនាពេលថ្មីៗនេះ អាចជាកញ្ចក់ឆ្លុះបញ្ចាំង និងមេរៀនដល់អតិថិជន អោយមានការប្រុងប្រយ័ត្នជាងមុន ក្នុងការបង់រំលោះផ្ទះឬអចលនទ្រព្យដោយផ្ទាល់ពីបុរី ឬក្រុមហ៊ុន។
ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល បានចេញមុខអន្តរាគមលើបញ្ហា បុរីរឹបអូសផ្ទះ ពីអតិថិជននេះហើយ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអន្តរាគមន៍ ដោយអំពាវនាវដល់ម្ចាស់បុរី បញ្ឈប់ការរឹបអូសផ្ទះអតិថិជន ហើយសម្រួលគ្នាទៅតាមលទ្ធភាពដែលអាចទទួលយកបានទាំងអស់គ្នា ប៉ុន្តែអ្នកទិញ ត្រូវតែមានទំនួលខុសត្រូវផងដែរ។ ទាក់ទិននឹងបញ្ហានេះ សម្តេចតេជោ បានចាត់តាំងក្រុមការងារពាក់ព័ន្ធមានដូចជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញដែលកំពុងជួបបញ្ហាជាមួយម្ចាស់បុរីឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត គាំទ្រវិធានការរបស់សម្តេចតេជោ កុំឱ្យម្ចាស់បុរីរឹបអូសផ្ទះពលរដ្ឋ ជាអតិថិជន ដែលបង់ប្រាក់រំលស់មិនទាន់ពេល។

លើសពីនេះទៀត លោកឧកញ៉ា ស្នើឱ្យមានការចរចាគ្នារវាងម្ចាស់បុរី និងធនាគារ ព្រោះម្ចាស់បុរីខ្ចីលុយធនាគារ ដើម្បីសង់ផ្ទះលក់ ហើយយកលុយពីអ្នកទិញទៅបង់ធនាគារវិញ, ប្រការនេះ ប្រសិនបើចំណូលពីអ្នកទិញធ្លាក់ចុះ ដូចនេះលទ្ធភាពដែលម្ចាស់បុរីបង់ទៅធនាគារ ក៏មានបញ្ហាដូចគ្នា។ លោកបន្តដូច្នេះថា« បើសិនជាម្ចាស់បុរីយោគយល់ដល់អ្នកទិញ វាក៏ជាពេលវេលាដែលធនាគារយោគយល់ដល់ម្ចាស់បុរីដូចគ្នា នេះទើបជាយន្តការឈ្នះឈ្នះទាំងអស់គ្នា»៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?