ព័ត៌មានជាតិ
ឆ្នាំ២០២០ខេត្តព្រះសីហនុបង្ក្រាបការជួញដូរមនុស្សបាន២៤លើកឃាត់ខ្លួន៣០មុខសញ្ញាភាគច្រើនជាជនជាតិចិន
លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរងខេត្ត ជាអនុប្រធានលេខាធិការដ្ឋានខេត្តបានឲ្យដឹងថា នៅឆ្នាំ២០២០ខេត្តព្រះសីហនុបានបង្ក្រាបការជួញដូរមនុស្សបានចំនួន២៤លើកដោយបានឃាត់ខ្លួន៣០មុខសញ្ញាដែលភាគច្រើនជាជនជាតិចិន។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្ងៃទី២២មករា លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា បានបន្តថាការបង្ក្រាប២៤លើក ឃាត់ខ្លួន ៣០មុខសញ្ញា នោះរួមមានជនជាតិ ចិន ០៧នាក់ ស្រី ជនជាតិរុស្ស៊ី ម្នាក់ក្នុងនោះបង្ក្រាបជាក់ស្តែងចំនួន ១៣ករណី ឃាត់ខ្លួន ២៥មុខសញ្ញាជនជាតិចិន ០៩ មុខសញ្ញា ស្រី ០២មុខសញ្ញា ករណីសញ្ចាកម្ម ០២ករណី ឃាត់ខ្លួន ០២មុខសញ្ញា ជនជាតិចិន ០៤នាក់ រុស្ស៊ី ០១នាក់ ស្រី ។ ស្រាវជ្រាវបង្ក្រាប ០៨ករណី ឃាត់ខ្លួន ០៨មុខសញ្ញា . ករណីរំលោភសេពសន្ទវ: ០២ករណី ០២មុខសញ្ញា (ចិន ០១ករណី)។

លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា បានបន្ថែមថា ចំណែកករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ០២ ករណី ០២មុខសញ្ញា។ ករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ០៣ករណី ០៣មុខសញ្ញា។ ករណីសេពសន្ថវៈ និងចែកចាយរូបភាពអាសអាភាស ០១ករណី។
លើសពីនេះបានធ្វើកិច្ចសហប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះ ២៣លើក ជនរងគ្រោះចំនួន៧១នាក់ក្នុងនោះមានស្ត្រីជនជាតចិន ២៤នាក់និងវៀតណាម ២៣នាក់។

លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន បញ្ញា បន្តទៀតថា ចំណុចដែលក្រុមការងារជំនាញមន្ទីរ អង្គភាព ស្ថាប័ន គ.ខ.ប.ជប្រឈម នោះគឺការតាមដានសកម្មភាពការងាររបស់ជនបរទេស ដែលប្រកបរបររកស៊ីស្នាក់នៅខេត្តព្រះសីហនុនៅមានការចន្លោះប្រហោងច្រើន។ ប្រជាពលរដ្ឋមិនសហការផ្តល់ព័ត៌មាន និងជនរងគ្រោះមិនសហការជាមួយអាជ្ញាធរសមត្ថកិច្ច ធ្វើឱ្យជនសង្ស័យរួចខ្លួនពីសំណាញ់ច្បាប់។
ជាងនេះទៀតប្រជាជននៅតាម សហគមន៍ ឬតំបន់ដាច់ស្រយាល មិនយល់អំពីការរំលោភបំពាន អំពីកេងប្រវ័ញ្ចលើផ្លូវភេទ តាមប្រព័ន្ធអិនធឺណិត មិនយល់ពីកលល្បិចរបស់មេខ្យល់ក្នុងករណីជួញ ដូរមនុស្ស។
លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន បញ្ញា បានបញ្ជាក់ថា ជាទិសដៅទៅថ្ងៃមុខយើងនឹងបន្តថា អប់រំផ្សព្វផ្សាយដល់ពលករវិលមកពីប្រទេសនានា កុំឱ្យចាញ់បោកមេខ្យល់។ បន្តសហការជាមួយអាជ្ញាធរ និងអង្គការដៃគូ បង្ការទប់ស្កាត់អំពើជួញដូរមនុស្សជួញដូរកម្លាំងពលកម្ម និងល្បិចមេខ្យល់។ បន្តតាមដានសកម្មភាពជនបរទេសស្នាក់នៅក្នុងខេត្ត និងរៀបចំបណ្តាញស៊ើបការណ៍នៅតាមឆ្នេរសមុទ្រព្រមទាំងបង្កើនកម្លាំងផ្តល់ព័ត៌មានបម្រើឱ្យកិច្ចបង្ការ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត