ព័ត៌មានជាតិ
ជប៉ុន គ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារនៅសៀមរាប សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ
ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារនៃប្រទេសជប៉ុន គ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដី ៧២ហិកតា ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីនាំចេញផលិតផលម្ទេសដែលមានស្ដង់ដារ ទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាដើម្បីឱ្យបរទេសស្គាល់កាន់តែច្បាស់ពីផលិតផលដែលដាំតាមស្តង់ដារបច្ចេកទេសនៅកម្ពុជា។

លោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ បានឱ្យដឹងបន្តទៀតថា កសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន ដែលគ្រោងនឹងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ ខណៈបច្ចុប្បន្ននេះមានអ្នកបញ្ជាទិញ ក្នុងមួយខែរហូតដល់ ៥០០តោនជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេ គឺនាំចេញទៅក្រៅប្រទស។
ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន បានបញ្ជាក់ថា «ចំពោះការដាំដំណាំម្ទេសនេះដែរ សម្រាប់ពលរដ្ឋដែលមានដីសម្រាប់ដាំដំណាំ លោកសន្យាបង្រៀនទាំងផ្នែកបច្ចេកទេស ផ្តល់ពូជ និងទទួលទិញនៅផលដំណាំរបស់ប្រជាកសិករ»។
លោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ បន្ថែមថា «កសិដ្ឋានមួយនេះ ទៅថ្ងៃអនាគតវានឹងបង្ហាញឲ្យពិភពលោកដឹងថា ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជាគឺជាផលិតផលដែលមានគុណភាពខ្ពស់ ហើយពិភពលោកនឹងទទួលស្គាល់ផលិផលរបស់កម្ពុជាដែលដាំតាមស្តង់ដារបច្ចេកទេស»។
អ្វីដែលកាន់តែពិសេសជានេះទៅទៀតនោះ គឺពេលចាប់ផ្ដើមផលិតបាន យើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀតទៅជាគ្រឿងទេសនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសអាស៊ាន គឺចូលចិត្តញ៉ាំស៊ុប ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាបផ្ទាល់តែម្ដង។
ដើម្បីទទួលបានការផលិតទ្រង់ទ្រាយធំបែបនេះ ក៏ដូចជាការផ្សព្វផ្សាយទាក់ទាញទីផ្សារពិភពលោកឱ្យបានឃើញ ប្រទេសកម្ពុជាដែលអាចផលិតបាននៅផលិតផលដែលមានស្តង់ដារ ពេលនោះនឹងអាចទាក់ទាញនៅភ្ញៀវទេសចរណ៍ និងវិនិយោគគិនធំៗផ្សេងៗទៀត មកវិនិយោគនៅក្នុងទឹកដីខេត្តសៀមរាបកាន់តែច្រើន។
លោក ណាបេស៊ីម៉ា កាស៊ូហ៊ីតុ ក៏សង្ឃឹមថា កសិដ្ឋាននេះ នឹងក្លាយជាគំរូមួយដើម្បីឲ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវ និងរៀនសូត្រពីកសិដ្ឋានបាន។ លោកក៏ជឿជាក់ថា ពេលដែលកសិដ្ឋាននេះបានដំណើរការនឹងមានអ្នកបញ្ជាទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត។
ជាមួយគ្នានេះ លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារបានដឹកនាំក្រុមវិនិយោគិនជនជាតិជប៉ុន ចុះទៅពិនិត្យទីតាំងគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ ថ្លែងបានកោតសរសើរចំពោះលោក សោម សមស័ក្ក ដែលបាននាំអ្នកវិនិយោគផ្នែកកសិកម្ម ឱ្យមកវិនិយោគក្នុងមូលដ្ឋានរបស់លោក និង ថ្លែងអំណរគុណដល់លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ដែលបានមកវិនិយោគនៅក្នុងស្រុកអង្គរធំខេត្តសៀរាប លោកសង្ឃឹមថា កសិដ្ឋាននេះ និងជួយបណ្តុះបណ្តាលដល់ប្រជាកសិករ អោយមានជំនាញតាមបច្ចេកទេស និងមានការងារធ្វើរបានកាន់តែច្រើនថែមទៀតផងដែរ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ