Connect with us

ព័ត៌មានជាតិ

សហគមន៍មួយបណ្តុះផ្នត់គំនិតក្មេងជំនាន់ក្រោយឲ្យចេះស្រឡាញ់ និងអភិរក្សព្រៃជម្រកត្រី

បានផុស

នៅ

លើទំហ៊ំផ្ទៃដីជាង១ហិកតា ឋិតក្នុងតំបន់៣នៃបឹងទន្លេសាបដែលកន្លងមកតំបន់នេះត្រូវបានជនខិលខូចលួចទន្ទ្រានជា
បន្តបន្ទាប់ធ្វើឲ្យព្រៃឈើដែលជាជម្រកត្រីសម្រាប់រស់នៅបន្តពូជរិចរឹលហិនហោចបង្កឲ្យត្រីគ្រប់ប្រភេទបន្លាស់ទីស្ទើរទាំង
ស្រុង សូម្បីតែប្រជានេសាទជាលក្ខណះគ្រួសាររកតែត្រីធ្វើប្រហុកផ្អកមិនបានផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខែម ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជានេសាទលក្ខណះគ្រួសារ និងជាសមាជិកសហគមន៍ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ បានឲ្យកម្ពុជាថ្មីដឹងថា កាលពីមុននៅចំណុច(ឡរខ្យួង)ឋិតក្នុងតំបន់៣នេះសម្បូរត្រីណាស់ គឺមានគ្រប់ប្រភេទសម្រាប់ដោះស្រាយជីវភាពគ្រួសារប្រជានេសាទជាលក្ខណះគ្រួសារបានយ៉ាងប្រសើរ។ ក្រោយមកព្រៃជម្រកត្រីមួយនេះត្រូវបានរិចរឹលម្តងបន្តិចៗដោយជនខិលខួចលួចទន្ទ្រាននៅពេលយប់ទើបព្រៃជម្រកមច្ឆាជាតិនេះបាត់បង់ទាំងស្រុងធ្វើឲ្យត្រីគ្រប់ប្រភេទបន្លាស់ទីស្ទើរគ្មានសល់រហូតដល់បច្ចុប្បន្ន ។

លោកបន្តថា ពេលនេះតំបន់នេះត្រូវបាននិងកំពុងស្តារ និងអភិរក្សឡើងវិញ ស្របពេលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យអាជ្ញាធរខេត្តទាំងអស់ជាប់បឹងទន្លេសាបត្រូវការពារតំបន់អភិរក្សមច្ឆាជាតិឡើងវិញ គឺក្នុងតំបន់២ និងតំបន់៣ដែលជាតំបន់ហាមឃាត់ឡើងវិញបន្ទាប់ពីជនខិលខូចបានរំលោភកាន់តែធ្ងន់ធ្ងរៗទៅ។ លោកថា ដោយមានការអភិរក្សតំបន់ខាងលើនេះឡើងវិញលើទំហ៊ំដីជាង១ហិកតា នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ សហគមន៍ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ បានរួមគ្នាដាំកូនឈើ២ប្រភេទ ជិត២០០ដើម គឺកូនដើមរាំង និងកូនដើមអណ្តេញ ឬ “ម្តេញ” នៅក្នុងតំបន់តំបន់ខាងលើ នៃព្រៃលិចទឹកក្នុងដែនបឹងទន្លេសាបក្នុងភូមិសាស្ត្រខេតបាត់ដំបង ។

ជាមួយគ្នានេះដែរប្រធានសហគមន៍ភូមិ និងក្រុមប្រឹក្សាឃុំបានលើកឡើងដូចគ្នាថា ក្នុងសកម្មភាពដាំកូនឈើនេះគឺមានសិស្សានុសិស្សដែលជាធន់ធានមនុស្សជំនាន់ក្រោយរួមនឹងលោកគ្រូអ្នកគ្រូរបស់ពួកគេផងបានចូលរួមយ៉ាងច្រើន ក្នុងគោលបំណងបណ្តុះផ្នត់គំនិតពួកគេឲ្យចេះស្រឡាញ់ និងអភិរក្សព្រៃជម្រកមច្ឆាជាតិជាប្រយោជន៍រួមដើម្បីជីវភាពគ្រួសារប្រជាជនទូទៅក្នុងខេត្ត និងជាការបន្តវេណទៅថ្ងៃអនាគតរបស់ពួកគេផង ។

ក្រុមមន្ត្រីជំនាញក្នុងសហគមន៍បានពន្យល់ថា ដើមឈើ២ប្រភេទខាងលើ គឺមានប្រយោជន៍សម្រាប់មច្ឆាជាតិគ្រប់ប្រភេទរស់នៅដើម្បីបន្តពូជ ជាពិសេសដើម អណ្តេញ ឬខ្លះហៅថា”ម្តេញ”ដែលជាប្រភេទដើមឈើតូចៗមានកម្ពស់ប្រហែល​២ម៉ែត្រជាង អ្នកភូមិខ្លះយកទៅផ្សំជាឱសថសម្រាប់សុខភាពផង។ ដោយការដាំនេះនៅមានកម្រិតនៅឡើយសហគមន៍ក៏កំពុងបន្តបណ្តុះបន្ថែមធ្វើយ៉ាងណាឲ្យបានតាមតម្រូវការដែលសហគមន៍បានគ្រោងទុក៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម