Connect with us

ព័ត៌មានជាតិ

មន្ទីរធនធានទឹកខេត្តបាត់ដំបង មិនមានវិធានការ​លើម្ចាស់​រីសត ដែលចាក់ដីចូលក្នុងស្ទឹងសង្កែ

បានផុស

នៅ

អាចម៍ដីដ៏ច្រើនសន្ធឹកសន្ធាប់ ដែលគេបានចាក់បំពានចូលទៅក្នុងស្ទឹងសង្កែ ដើម្បីកសាងរីសតនៅលើដីចំណីស្ទឹង កំពុងរារាំងចរន្តលំហូរនៃខ្សែទឹក ដោយគេមិនបានកាយចេញវិញឡើង ខណ:ដែលរីសតបានកសាងយ៉ាងស្ងៀមស្ងាត់ និងរួចរាល់ជាស្ថាពរទៅហើយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណង់រីសតមួយកន្លែងដែលគេដឹងថា ជារបស់អ្នកមានឥទ្ធិពលមួយរូបកំពុងត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានជាច្រើន ដោយសារតែទីតាំងខាងលើនេះបានបំពានទៅលើដីចំណីស្ទឹងយ៉ាងស្ងៀមស្ងាត់ ដែលផ្ទុយពីច្បាប់របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ដាច់ខាតការសាងសង់បំពានលើដីចំណីព្រែក បឹង ទន្លេ ស្ទឹង ។ល។

ទីតាំងសំណង់រីសតនេះ ស្តិតនៅប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ក្នុងភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលគេបានសាងសង់ឡើងយ៉ាងប្រណិត ហើយបានប្រើប្រាស់គ្រឿងចក្រដើម្បីកាយ និងចាក់អាចម៍ដីបន្ថែមបំពានទៅលើមាត់ស្ទឹងសង្កែ ក្រោមលេសថា ចាក់ធ្វើជើងទេដើម្បីកុំអោយបាក់ច្រាំងស្ទឹងតែប៉ុណ្ណោះ ។

ជុំវិញបញ្ហាទីតាំងរបស់រីសតខាងលើនេះ លោក សេក ផានិត ហៅបាវ មេឃុំអូរដំបង១ បាននិយាយថា រឿងនេះលោកមិនបានដឹងអោយសុីជម្រៅនោះទេ សុំអោយសួរទៅខាងលើទៅ។ តាមពិតភាសារបស់លោកមេឃុំដែលនិយាយរបៀបអេះអុញ គឺមានន័យថា ឋាន:លោកតូចទាប មិនហ៊ានបកស្រាយទេ ។

ជួបតាមរយ:ទូរស័ព្ទ ជាមួយកម្ពុជាថ្មី នាពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលផែនសន្តិសុខ ដែលជាអ្នកមើលការខុសត្រូវនៅក្នុងទីតាំងនេះ បានបញ្ជាក់ថា ការចាក់ដីលើមាត់ច្រាំងនេះ គឺសម្រាប់ធ្វើជើងទេកុំអោយបាក់តែប៉ុណ្ណោះ ហើយការស្ថាបនាជើងទេនេះ មិនមែនធ្វើតែកន្លែងរីសតប៉ុណ្ណោះទេ គឺត្រូវធ្វើតាមចណ្តោយដងស្ទឹងសង្កែទៅប៉ែកខាងក្រោមរហូតដល់ក្បាលស្ពានវត្តគរឯណោះ បើគិតជាចម្ងាយជិត២គីឡូម៉ែត្រ ហើយទីតាំងខាងលើនេះជារបស់លោក កែវ បេងវឌ្ឍន៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន ថវិកាថ្នាក់ក្រោមជាតិ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជុំវិញការបកស្រាយបែបនេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ធ្លាប់បានអះអាងប្រាប់កម្ពុជាថ្មីថា ការស្ថាបនាច្រាំងស្ទឹងសង្កែ ប៉ែកខាងលើស្ពានវត្តគរ គឺក្នុងគម្រោងមានតែប្រវែង១៥០ម៉ែត្រនៃក្បាលស្ពានវត្តគរតែប៉ុណ្ណោះ គឺមិនមានស្ថាបនាកន្លែងណាផ្សេងទៀតឡើយ។ នៅក្នុងការលើកឡើងរបស់លោក មៀន ឡាយ ដែលឆ្លើយយ៉ាងធូរខ្សុយនេះ បានធ្វើអោយប្រភពជាច្រើនមិនពេញចិត្តទាល់តែសោះ ព្រោះជាការបកស្រាយដើម្បីការពារកន្លែងរីសតតែប៉ុណ្ណោះ។

កម្ពុជាថ្មី បានព្យាយាមជួបតាមរយ:ទូរស័ព្ទ ជាមួយលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម កាល​ពីរសៀលថ្ងៃទី១២ ខែមិថុនា នេះដើម្បីសុំការបំភ្លឺជុំវិញការចាក់ដីចូលក្នុងស្ទឹងសង្កែនេះដែរ គឺលោកបានលើកឡើងថា ក្រុមការងាររបស់លោកបានចុះទៅទីតាំងខាងលើរួចមកហើយ ដើម្បីបញ្ជាអោយកាយអាចម៍ដីចេញអោយអស់ពីក្នុងស្ទឹង ប៉ុន្តែបានជួបត្រឹមតែអ្នកយាមរីសតតែប៉ុណ្ណោះ ហើយបញ្ហានេះ គឺក្រុមហ៊ុនលោកឧកញ៉ា ទុយ គី ជាអ្នកស្ថាបនា ដូច្នេះការកាយអាចម៍ដីក៏ត្រូវតែក្រុមហ៊ុន លោក ទុយ គី ជាអ្នកទទួលខុសត្រូវដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

របាំត្រុដិ​
ព័ត៌មានជាតិ៣៣ នាទីutes មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

Sokha Hotels

ព័ត៌មានពេញនិយម