Connect with us

ព័ត៌មានជាតិ

នាំគ្នាមួយសំបុកធ្វើសកម្មភាពលួចម៉ូតូ ចុងក្រោយនគរបាលប៉ុស្តិ៍ក្រៀកបាន

បានផុស

នៅ

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន ០៤ នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះវកនិងប៉ុស្តិ៍វត្តភ្នំនៃអធិការខណ្ឌដូនពេញសហការគ្នាបង្រ្កាប ក្រោយពេលពួកគេបានលួចម៉ូតូ ១​គ្រឿង ហើយយកទៅសម្ងំលាក់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចកបានឲ្យដឹងថា ករណីលួចនេះកើតឡើងនៅវេលាម៉ោង ០៣ និង ៣៥ នាទីទាបភ្លឺ ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រោមផ្ទះលេខ២៥អឺ១ ផ្លូវលេខ៨២  ភូមិទី១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម៉ូតូមួយគ្រឿងដែលបាត់ទៅជាម៉ាក HONDA WAVE ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1II-3929។ ដៅយឡែកម្ចាស់ម៉ូតូឈ្មោះ គី រតនៈ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ ក្រោយពីទទួលបណ្ដឹង កម្លាំងជំនាញផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បើកការស្រាវជ្រាវរហូតដល់វេលាម៉ោង ១២ និង ៣០នាទី នាថ្ងៃខែឆ្នាំដដែលបានរកឃើញម៉ូតូខាងលើនៅចំណុចច្រកឌឿងហែមចូលផ្ទះលេខ ៣៥ អឺ៣ ផ្លូវលេខ១១០ ភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ  កម្លាំងយើងឈានដល់ធ្វើការបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់រួមមាន៖

១-ឈ្មោះ ជា សុវណ្ណ ហៅជ្រុយ ភេទប្រុស អាយុ ៤៩ ឆ្នាំ

២-ឈ្មោះ ហេង មករា ភេទប្រុស អាយុ ១៨ ឆ្នាំ

៣-ឈ្មោះ រុន ប៊ុនរិន ភេទប្រុស អាយុ ២១ ឆ្នាំ

៤-ឈ្មោះ នី សុភី ភេទស្រី អាយុ ២៦ ឆ្នាំ

រួមនឹងវត្ថុតាងមួយចំនួនរួមមាន ម៉ូតូមួយគ្រឿង ដែកកែច្នៃសំប៉ែតមុខស្រួច សម្រាប់កាច់សោរ ក ម៉ូតូចំនួន០២ សោរចិញ្ចៀនលេខ៨ ចំនួន០២រខ្សៀលេខ៨ រាងអក្សរអិល(L) ចំនួន០១ ជាមធ្យោបាយធ្វើសកម្មភាព។

ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយដើម្បីរកបក្សពួកនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់។

រីឯទិសដៅបន្ត អធិការដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ នឹងបន្តខិតខំបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមស្នងការ និងលោកអភិបាលខណ្ឌនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ៖ រស្មី

ចុចអាន៖ ពលករ​ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមត្ថកិច្ច​កំពុង​ស្វែងរក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម