ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបញ្ចប់រឿងក្ដីលោក ស ឡុងដេត ក្រោយពីបុគ្គលនេះចេញវីដេអូសុំទោស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ក្រសួងយុត្តិធម៌ ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីលោក ស ឡុងដេត ក្រោយពីបុគ្គលនេះចេញវីដេអូសុំទោសសម្ដេចតេជោ និងរាជរដ្ឋាភិបាល។
ការស្នើបែបនេះ បន្ទាប់ពីលោក ស ឡុងដេត ប្រធានប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣នេះ បានចេញវីដេអូសុំទោសសម្តេចតេជោ ហ៊ុន សែន និងប្រកាសផ្តាច់ខ្លួនពីអតីតមេបក្សប្រឆាំង ហើយស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ផងដែរ។
តាមរយៈវីដេអូជាង ២នាទី លោក ស ឡុងដេត បាននិយាយបែបនេះថា «ខ្ញុំបាទសុំអភ័យទោសដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលខ្ញុំបាននិយាយទៅកាន់សមាជិក-សមាជិកាគណបក្សភ្លើងទៀន កាលពីថ្ងៃមុន ស្ដីពី ស៊ីហ្គេមលើកទី ៣២ ដែលធ្វើនៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យមតិជាតិ-អន្តរជាតិ យល់ច្រឡំ ដូច្នេះខ្ញុំសុំអភ័យទោសសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលទាំងមូល ដែលខ្ញុំបានិយាយជ្រុលហួស»។
ជាមួយគ្នានេះ លោក ស ឡុងដេត បានប្រកាសលាឈប់ពីតួនាទីទាំងអស់ នៅក្នុងគណបក្សភ្លើងទៀន និងផ្ដាច់ខ្លួនចេញពីអតីតមេបក្សប្រឆាំង ហើយបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅក្នុងតេលេក្រាមថា «ដោយសាម៉ីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ ខ្ញុំស្នើសុំដល់ក្រសួងយុត្តិធម៌ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះ តាមវិធីដែលអាចធ្វើទៅបាន ដូចជាការដកពាក្យបណ្តឹង ឬលើកលែងការចោទប្រកាន់»។
សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានលោក ស សាឡុងដេត ក្រោយពីបុគ្គលនេះបានរិះគន់លើការរៀបចំស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាមិនយកថ្លៃសំបុត្រ មិនយកថ្លៃស្នាក់នៅនិងអាហារ ព្រមទាំងមិនយកថ្លៃលើសិទ្ធិផ្សាយបន្តផ្ទាល់ជាដើម៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១១ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក