ព័ត៌មានជាតិ
មន្ត្រីជំនាញប្រកាសឱ្យពលរដ្ឋបង្កើនប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយ ខណៈជំងឺនេះមានអត្រាខ្ពស់ជាងជំងឺកូវីដ១៩
មន្ត្រីជំនាញក្រសួងសុខាភិបាលបានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជំងឺផ្តាសាយ ខណៈបច្ចុប្បន្នជំងឺនេះមានអត្រាវិជ្ជមានខ្ពស់ជាងជំងឺកូវីដ១៩ទៅទៀត។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រាប់ កម្ពុជាថ្មី នៅព្រឹក
ថ្ងៃទី១៣មិថុនានេះថា រដូវភ្លៀងធ្លាក់តែងតែមានការរីករាលដាលជំងឺផ្តាសាយដែលបណ្តាលមកពីមេរោគផ្តាសាយ ហើយ បើតាមទិន្នន័យនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបង្ហាញថា អត្រាវិជ្ជមាននៃជំងឺផ្តាសាយនាពេលបច្ចុប្បន្នខ្ពស់ជាងជំងឺកូវីដ១៩ទៅទៀត។
លោកវេជ្ជបណ្ឌិតបានពន្យល់ថា ជំងឺផ្តាសាយនៅរដូវភ្លៀងមានភាពខុសគ្នាទៅនឹងជំងឺផ្តាសាយនៅរដូវត្រជាក់។ ជំងឺផ្តាសាយនៅរដូវត្រជាក់មិនមែនបង្កឡើងដោយមេរោគផ្តាសាយទេភាគច្រើនបង្កឡើងដោយការប្រែប្រួលអាកាសធាតុហើយការព្យាបាលក៏ខុសគ្នាដែរ។
លោកវេជ្ជបណ្ឌិតបានបន្តថា ចំពោះការព្យាបាលជំងឺផ្តាសាយបង្កឡើងដោយមេរោគអ្នកជំងឺត្រូវពិសារទឹកឱ្យបានច្រើន និងបរិភោគថ្នាំបញ្ចុះកម្តៅ និងពិសារថ្នាំវីតាមីនសេដើម្បីជួយឱ្យឆាប់ជាសះស្បើយ។ ជាមួយគ្នានេះអ្នកជំងឺក៏អាចព្យាបាលតាមរបៀបធម្មជាតិផងដែរដោយអ្នកជំងឺត្រូវបរិភោគទឹកក្តៅអ៊ុនៗឱ្យបានច្រើន និងញឹកញាប់ និងពិសារអាហារដែលមានសារជាតិវីតាមីនសេក្នុងនោះមានដូចជា ផ្លែក្រូច ស្ត្រូប៊ើរី ស្វាយទុំ ល្ហុងទុំ ត្របែក ម្នាស់ទុំ ក្រូចឆ្មានិងបន្លែពណ៍ខៀវ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា ជំងឺផ្តាសាយបង្កឡើងដោយមេរោគអាចជាដោយខ្លួនឯងវិញទេចំពោះអ្នកមានសុខភាពល្អ។ប៉ុន្តែចំពោះអ្នកមិនមានសុខភាពមិនល្អ និងមនុស្សវ័យចំណាស់ដូចជាជំងឺទឹកនោមផ្អែម លើសឈាម រលាកក្រពះពោះវៀន មហារីក និងជំងឺរ៉ាំរ៉ៃដ៏ទៃទៀតដែលមានភាពស៊ាំក្នុងខ្លួនថយចុះអាចប្រឈម និងវិវត្តន៍ទៅជាធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងករណីប្រើថ្នាំបញ្ចុះកម្តៅនិងអនុវត្តតាមវិធីធម្មជាតិហើយរយៈពេល៣ថ្ងៃនៅមិនធូរស្រាលហើយក្នុងអំឡុងពេលព្យាបាលមានអាការៈដូចជាហត់ពិបាកដកដង្ហើមគួរទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឱ្យបានសមស្របនិងព្យាបាលឱ្យបានត្រឹមត្រូវនិងកុំទិញថ្នាំផ្តេសផ្តាសពិសារពិសេសកុំប្រើថ្នាំផ្សះដោយខ្លួនឯងអាចធ្វើឱ្យខូចសុខភាពនិងស៊ាំថ្នាំ។
លោកវេជ្ជបណ្ឌិតបានណែនាំដល់អ្នកជំងឺផ្តាសាយគួរតែពាក់ម៉ាស និងនៅឱ្យដាច់ពីគេ និងអនុវត្តវិធានការអនាម័យ។ព្រោះជំងឺផ្តាសាយឆ្លងពីម្នាក់ទៅម្នាក់ទៀតតាមរយៈតំណក់ទឹកតូចៗពេលអ្នកជំងឺកណ្តាស់ឬក្អកចេញពីមាត់និងច្រមុះហើយអាចសាយភាពមេរោគ១ម៉ែត្រទៅ១ម៉ែត្រកន្លះ។
លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋបើឃើញកន្លែងណាមានករណីជំងឺផ្តាសាយច្រើនខុសធម្មតានៅក្នុងសហគមន៍ ឬកន្លែងធ្វើការសូមរាយការណ៍មកលេខ១១៥ចាបន្ទាន់ដើម្បីឱ្យនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជួនមន្ត្រីចុះទៅអង្កេតស្រាវជ្រាវរកមេរោគអ្វីពិតប្រាកដបណ្តាលឱ្យឆ្លងជំងឺផ្តាសាយសំដៅទប់ស្កាត់ការឆ្លងរីករាលដាលឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់