ព័ត៌មានជាតិ
ចែកជូនពូជស្រូវសែនក្រអូបមិនប្រកាន់រដូវ២៩តោន ដល់កសិកររងគ្រោះដោយទឹកជំនន់
ក្រោយជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ស្រូវ និងដំណាំផ្សេងៗទៀត ជាកត្តានាំឲ្យជីវភាពគ្រួសារឮប្រជាពលរដ្ឋធ្លាក់ចុះ ហើយរាជរដ្ឋាភិបាល ក៏បានផ្តល់ពូជស្រូវ និងពូជដំណាំផ្សេងៗផងដែរ ដល់ប្រជាជនរងគ្រោះគ្រប់បណ្តាខេត្តដែលប្រឈម ដើម្បីស្តារជីវភាពពួកគាត់ឡើងវិញ។

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ពូជស្រូវសែនក្រអូបជាប្រភេទស្រូវមិនប្រកាន់រដូវដល់ប្រជាពលរដ្ឋរងគ្រោះចំនួន២៩០គ្រួសារ មកពីភូមិសំបុកអក ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ។ ក្នុងនោះ ក៏មានផ្តល់អង្ករ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ។

លោកអភិបាល បានលើកឡើងថា ជំហានដំបូង ស្រូវពូជសែនក្រអូបមិនប្រកាន់រដូវសរុបចំនួន២៩តោនចំពោះមុខនេះ ត្រូវបានបែងចែកជូនដល់បងប្អូនប្រជាកសិករចំនួន២៩០គ្រួសារ ដែលមកពីភូមិឃុំខាងលើ ដើម្បីយកទៅដាំដុះស្តារផលស្រូវឡើងវិញ ក្រោយពីទឹកជំនន់បានបំផ្លាញកន្លងមក។

បន្ថែមពីនោះ ប្រជាពលរដ្ឋចំនួន១០ស្រុក ដែលកំពុងត្រូវបានប្រឈមក្នុងការប៉ះពាល់ និងខូចខាតដំណាំជាច្រើនដូចជា ស្រូវស្រាល ,ស្រូវដើមរដូវ ,ស្រូវកណ្តាល ,ស្រូវឡើងទឹក និងស្រូវធ្ងន់ សរុបចំនួន១២៧.១៨៩ហិកតា រួមនឹងមានប៉ះពាល់ដំណាំសាកវប្បកម្ម និងដំណាំកសិឧស្សាហកម្មជាច្រើនទៀតផងដែរ។

នៅក្នុងឱកាសនោះ លោក វេង សាខុន បានបញ្ជាក់ដែរថា ក្រោយពីជំនន់ទឹកភ្លៀងបានស្រកជាធម្មតាវិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាន់ជំហរក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកទឹកចិត្តជំរុញឲ្យកសិករដែលរងគ្រោះទាំងអស់ ត្រូវខិតខំ ប្រឹងប្រែង ជម្នះនូវរាល់ឧបសគ្គនានា។ ក្នុងនោះ ដើម្បីស្តារផលិតកម្មដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញ តាមរយៈការផ្តល់ពូជដំណាំគ្រប់ប្រភេទពីរាជរដ្ឋាភិបាល។

ស្របជាមួយនឹងក្រសួងជួយលើកទឹកចិត្តគាំទ្រជំរុញឲ្យប្រជាពលរដ្ឋបន្តការដាំដុះស្តារឡើងវិញតាមគ្រប់រូបភាព ពិសេសដំណាំស្រូវ ក្រសួង រង់ចាំផ្តល់កិច្ចអន្តរាគមន៍គ្រប់ពេលវេលា។

អំណោយសង្គ្រោះបឋមជួយដល់ប្រជាកសិករនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម រួមជាមួយអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងសាច់ក្រកមួយចំនួនទៀតផងដែរ៕

អត្ថបទ ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី