ព័ត៌មានជាតិ
អគ្គនាយដ្ឋានពន្ធដារអះអាងថា មិនមាន “ប្រភេទពន្ធលើថ្លៃការសិក្សា” នោះទេ
អគ្គនាយដ្ឋានពន្ធដារ បញ្ជាក់ថា មិនមានប្រភេទពន្ធលើថ្លៃការសិក្សានោះទេ និងមិនមានតម្រូវឱ្យអាណាព្យាបាល បង់ពន្ធអ្វីទាំងអស់ ឯពន្ធលើប្រាក់ចំណូលតាមអាត្រា២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់។ សេចក្តីស្រាយបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានការជម្រាបជូនដំណឹងពីសាលាឯកជនមួយ ដែលថា មាតាបិតាឬអាណាព្យាបាលសិស្ស ត្រូវទទួលខុសត្រូវជួយបង់ពន្ធលើថ្លៃការសិក្សា ១០% ។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាយសង្គមហ្វេសប៊ុកថា សាសាខ្មែរ-ចិនអរសប្បាយសិក្សា (JOY SCHOOL) តម្រូវឱ្យអាណាព្យាបាលសិស្ស បង់ពន្ធលើថ្លៃការសិក្សា ដោយក្នុងលិខិតជូនដំណឹងរបស់សាលា បានបញ្ជាក់ថា តាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សិស្សានុសិស្សទាំងអស់ ត្រូវបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ដោយចាប់ពីឆ្នាំនេះទៅ សាលាជួយបង់ពន្ធលើថ្លៃការសិក្សាជូនរដ្ឋតែ ១០% ប៉ុណ្ណោះ រីឯនៅសល់ថ្លៃការសិក្សា ១០% ទៀត គឺតម្រូវឱ្យមាតាបិតាឬអាណាព្យាបាលសិស្ស ទទួលខុសត្រូវជួយបង់ពន្ធលើថ្លៃការសិក្សានេះ។

ជុំវិញករណីនេះដែរ អគ្គនាយដ្ឋានពន្ធដារ បញ្ចាក់ដែរថា នឹងសហការជាមួយស្ថាប័នអប់រំ និងស្ថាប័នពាក់ព័ន្ធនានា ធ្វើការពិនិត្យលើគ្រឹះស្ថានទាំងឡាយណា ដែលអនុវត្តមិនត្រឹមត្រូវស្របតាមគោលការណ៍លើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាល ដល់វិស័យបទប្បដ្ឋានគតិយុត្តជាធរមាន៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ