Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែបកំណត់ទីតាំងមួយចំនួន ហាម​ប្រើប្រាស់ក្នុងការឃោសនាបោះឆ្នោត

បានផុស

នៅ

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១២ ខែមិថុន ឆ្នាំ២០២៣ម្សិលមិញ បាន​ប្រកាស​ជូនដំណឹងដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពីការ​កំណត់ទីតាំងសាធារណៈ​មិនអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ​២០២៣ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣។

ទីតាំងសាធារណៈទាំងនោះមាន៖

-អគាររដ្ឋ មន្ទីរពេទ្យ វត្តអារាម សាលារៀន ឬគ្រឹះស្ថានសិក្សា
-សួនច្បារសម្តេចតេជោ ហ៊ុន សែន (វិមានឯករាជ្យខេត្ត)
-តំបន់រមណីយដ្ឋាន (ឆ្នេរលេងទឹក, ផ្សារក្ដាម, ជ្រោយដូង)
-រង្វង់មូលរូបសំណាកសេះស
-កំណាត់ផ្លូវលេខ៣៣ ចំណុចភូមិអូរក្រសារ សង្កាត់អូរក្រសារ (ប៉ុន្តែអាចធ្វើដំណើរឆ្លងកាត់បាន)
-រង្វង់មូលរូបសំណាករែកអំបិល កំណាត់ផ្លូវលេខ៣៣A ចំណុចភូមិភ្នំលាវ ឃុំពងទឹក (ប៉ុន្តែអាចធ្វើដំណើរឆ្លងកាត់បាន)
-ទីតាំងផ្សារកែប ផ្សារដំណាក់ចង្អើរ និងផ្សារសេះស។

គួរបញ្ជាក់ដែរថា នៅខេត្តកែបមាន១០គណបក្សនយោបាយ ដែលបានដាក់ពាក្យឈរឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកែបដែលដំណើរការបោះឆ្នោតនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម