ព័ត៌មានជាតិ
លោក ផុស សុវណ្ណ ៖ ក្រុមការងារក្រសួងព័ត៌មាន នឹងតាមដានត្រួតពិនិត្យព័ត៌មានក្លែងក្លាយអំឡុងពេលបោះឆ្នោត
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអះអាងថា ក្រុមការងារ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន នឹងតាមដានត្រួតពិនិត្យទៅលើព័ត៌មានក្លែងក្លាយ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា សម្រាប់អំឡុងពេលបោះឆ្នោតខាងមុខនេះ ក្រុមការងាររបស់លោក នឹងតាមដានត្រួតពិនិត្យទៅលើព័ត៌មានក្លែងក្លាយ។ លោកថា ប្រសិនបើមានព័ត៌មានមិនពិត ព័ត៌មានគ្មានប្រភពច្បាស់លាស់ ក្រុមការងារនឹងត្រូវណែនាំឲ្យកែតម្រូវ ឬលុបចេញឡើងវិញ។
លោក ផុស សុវណ្ណ មានប្រសាសន៍បែបនេះថា «អញ្ចឹងយើងមានក្រុមការងារតាមដាន ក្រុមស្ដាប់តាមវិទ្យុ ក្រុមមើលតាមទូរទស្សន៍ ពីដើមយើងមានសារព័ត៌មានបោះពុម្ព ប៉ុន្តែឥឡូវសារព័ត៌មានបោះពុម្ពវាថយ ប៉ុន្តែយើងមានសារព័ត៌មានអនឡាញច្រើន ចឹងគោលការណ៍ដែលយើងមានអនឡាញហ្នឹងថា ប្រសិនថា គាត់ផ្សាយខុសយើងឲ្យគាត់កែតម្រូវ ឬក៏គាត់ Remove ចេញឥឡូវនេះ បើពីដើមក្នុងកាសែតយើងសុំឲ្យកែតម្រូវលេខបន្ទាប់ ប៉ុន្តែឥឡូវនៅក្នុងអនឡាញយើងសុំឲ្យគាត់ Remove តែម្ដងបើព័ត៌មានវាខុស កុំឲ្យលោតដដែលៗមានការយល់ច្រំឡំ»។
អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឲ្យដឹងបន្តថា ក្រុមការងាររបស់លោក នឹងតាមដានត្រួតពិនិត្យព័ត៌មានក្លែងក្លាយ ចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ការប្រកាសលទ្ធផលបោះឆ្នោត។ ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានវិញ លោក ផុស សុវណ្ណ បានលើកឡើងថា ត្រូវចេះស្វែងរកប្រភពឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងចេញផ្សាយអត្ថបទ សំឡេង ឬវីដេអូព័ត៌មានរបស់ខ្លួន ចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតនេះ នឹងមានគណបក្សនយោបាយចំនួន ១៨ គណបក្ស ចូលរួមប្រកួតប្រជែង៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?