Connect with us

ព័ត៌មានជាតិ

លោក ផុស​ សុវណ្ណ៖ អ្នក​សារព័ត៌មាន ជា​សាក្សី​មួយ​សំខាន់​បង្ហាញ​ពី​ភាព​សុក្រឹត​ ក្នុង​​ពេល​បោះឆ្នោត (មានវីដេអូ)

បានផុស

នៅ

ចំពោះ​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​ ៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ខាង​មុខ​នេះ​ លោក ផុស​ សុវណ្ណ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍បាន​គូស​បញ្ជាក់​ថា​ វត្តមាន​អ្នក​សារព័ត៌មាន​ពិត​ជា​មាន​សារសំខាន់ និង​ជា​ចំណែក​មួយ​យ៉ាងសំខាន់ ដែលបានចូលរួមដើម្បី​បង្ហាញ​ពី​ភាព​សុក្រឹត​ក្នុង​ដំណើរការបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផុស​ សុវណ្ណ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​សារព័ត៌មាន​ «កម្ពុជា​ថ្មី» បាន​លើក​ឡើង​ឱ្យ​ដឹង​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិនីតិកាល​ទី​ ៧ ដែលនឹងឈានចូលមកដល់នាខែកក្តដាខាង​មុខ​ ពិត​ជា​ត្រូវ​ការ​រួម​ចំណែក និង​ការ​​សហការ​យ៉ាង​សំខាន់​ពី​អ្នក​សារព័ត៌មាន​ចូលរួម​​ផ្សព្វ​ផ្សាយ។ អ្នក​សារព័ត៌មាន​ជា​អ្នក​ចូល​រួម​សង្កេត និង​ជា​សាក្សី​មួយ​ដែល​អាច​គូស​បញ្ជាក់​នៅ​រាល់​ព្រឹត្តិការណ៍​អំឡុង​ពេល​បោះឆ្នោត​អំពី​លក្ខណៈ​ពិត​ប្រាកដ​ណា​មួយ។

តែ​ទោះ​ជា​បែប​នេះ​ក្តី ​ត្បិត​ថា​វត្តមាន​អ្នក​​សារព័ត៌មាន​ ជា​ចំណែក​មួយ​យ៉ាង​សំខាន់​សម្រាប់​ការ​បោះឆ្នោត​ពិត​មែន ប៉ុន្តែ​ នៅ​ក្នុង​ពេល​បោះឆ្នោត ​ក៏​អាច​លេច​ចេញ​នូវ​ភាព​មួយ​ចំនួន​ ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់ ឬបង្កើតជាការយល់ច្រឡំដល់មហាជនទូទៅផងដែរ។

ត្រង់​ចំណុច​នេះ លោក​ចង់​បញ្ជាក់​ថា «អ្នក​សារព័ត៌មាន​មួយ​ចំនួន ​អាច​ប្រើប្រាស់​មុំ​ ឬ​ជ្រុង​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​បញ្ចេញ​​រូប​ភាព​ទៅ​ខាង​ក្រៅ ហាក់​បី​ដូច​ជា​រាជ​រដ្ឋាភិបាល​បាន​បំពាន​លើ​ភាព​ពិត​នានា​ផ្សេងៗកំឡុង​ពេល​បោះឆ្នោត​។ ទៀត​សោត អ្នក​សារព័ត៌មាន​មួយ​ចំនួន​តូច​ ក៏​អាច​វែក​ញែកនូវ​រឿង​រ៉ាវ​​ដែល​កន្លង​ហួសមួយចំនួនដែលបានដោះស្រាយរួច មក​ផ្សាយ​ចេញ​ជា​រូប​ភាព​បំភាន់​ភ្នែក​មហាជន​ជាតិ និង​អន្តរជាតិ​ជាដើម​»។

យ៉ាងណាមិញ ​លោក ​ផុស​ សុវណ្ណ បាន​បន្ត​ដែរ​ថា កំឡុង​ពេល​បោះឆ្នោត ក៏​មាន​គោលការណ៍​រួម​ធំៗ​មួយ​ចំនួន ដោយ​អ្នក​សារព័ត៌មាន ឬ​ស្ថាប័ន​ ក៏​មាន​ចំណុច​ខ្លះ​អាច​ផ្សព្វផ្សាយ​បាន និង​មិន​អាច​ផ្សព្វផ្សាយ​បាន ឬ​ផ្សាយចេញទៅហួស​ហេតុ​ និង​ហួស​ពី​គោលការណ៍ ដោយ​ផ្អែក​លើ​ច្បាស់​ស្តី​ពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​បោះឆ្នោត​នោះ​ទេ។

ជាក់ស្ដែង កំឡុង​ពេល​បោះ​ឆ្នោត​ខាង​មុខ ដើម្បី​អាច​កំណត់​និង​​ធានា​បាន​ព័ត៌មាន​ពិត ​លោក ផុស សុវណ្ណ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​លែង​បណ្ដាញ​សង្គម គួរ​ស្វែង​យល់ ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ប្រភព​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​ តាមរយៈ​ផេក​ក្រសួង​ ឬ​ថ្នាក់​ដឹក​នាំ​ណា​ម្នាក់។ ​ហើយ​ត្រូវ​ពិនិត្យ​រាល់​កាលបរិច្ឆេទ​ព័ត៌មាន​​ឱ្យ​បាន​ច្បាស់​លាស់ ជៀស​វៀង​មាន​ការ​យល់​ច្រឡំ​លើ​ព័ត៌មាន​ចាស់ ដែល​បាន​ដោះ​ស្រាយ​រួចរាល់​មក​បង្ក​ជា​បញ្ហា​ថ្មី។

​គួរ​ជម្រាប​ផង​ថា ការ​បោះឆ្នោត​ជ្រើសតាំង​ដំណាង​រាស្រ្ត​នីតិកាល​ទី​៧ នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្តដា ឆ្នាំ​២០២៣ ខាង​មុខ​។ ហើយ​បើ​យោង​តាម គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​(គ.ជ.ប) ​គណបក្ស​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​មាន​ប្រមាណ​ជា ១៨​ គណបក្ស​នយោបាយផង​ដែរ៕

សូមទស្សនាវីដេអូ ដូចខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា១០ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម