Connect with us

ព័ត៌មានជាតិ

ប្រទះឃើញសត្វកម្រជិតផុតពូជ ៤ ប្រភេទនៅតំបន់ការពារធម្មជាតិ

បានផុស

នៅ

តាមរយៈរូបភាពពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ប្រភេទសត្វព្រៃជាច្រើនប្រភេទត្រូវបានថត និងកត់ត្រាដែលខ្លះជាប្រភេទសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពទាំង ៤ សន្លឹកនេះរួមមានសត្វជ្រូកព្រៃ, ស្វាត្រូស, កាំប្រម៉ា, ក្តាន់ញ៉ែង។ ដោយសារកត្តាសុខសន្តិភាពពេញលេញ ការការពារ និងអភរិក្សធនធានធម្មជាតិមានភាពល្អប្រសើរ និងធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាពខ្ពស់ សត្វព្រៃដែលមានតួនាទីដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ត្រូវបានវាយតម្លៃថាក៏មានភាពល្អប្រសើរឡើង បើទោះបីជាកត្តាគំរាមកំហែងខ្លះនៅតែកើតមានចំពោះពួកគេដោយសារដាក់អន្ទាក់ និងការបរបាញ់សត្វ។

យោងតាមការសិក្សានៅតាមតំបន់ការពារធម្មជាតិនានា ប្រភេទសត្វព្រៃមួយចំនួនមានការកើនឡើងជាពិសេសប្រភេទសត្វរកស៊ីនៅលើដើមឈើ និងសត្វស្លាប ចំណែកប្រភេទសត្វក្រចកជើងចំពាមភាគច្រើនដូចជាឈ្លូស ប្រើស ក្តាន់ ទន្សោង ខ្ទីង កែះជាដើម ទទួលរងនូវការគំរាមកំហែង និងមានចំនួនថយចុះដោយសារតែបញ្ហាអន្ទាក់។

សត្វព្រៃមួយចំនួនទៀតដូចជាសត្វជ្រូកព្រៃ នៅតំបន់ខ្លះឃើញមានវត្តមានកើនឡើង និងតំបន់ខ្លះមានចំនួនថេរ។ ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិរក្ស រួមនឹងសហគមន៍តំបន់ការពារធម្មជាតិដើម្បីដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីកាត់បន្ថយកត្តាគំរាមកំហែងដោយផ្ទាល់ទៅលើធនធានធម្មជាតិតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ជម្រើសការងារ និងមុខរបរជូនសហគមន៍ និងការអប់រំផ្សព្វផ្សាយពៅផលប៉ះពាល់នៃអន្ទាក់និងកាំភ្លើងកែច្នៃទៅលើជីវិតសត្វ ជីវៈចម្រុះផ្សេងៗទៀត។

ជាមួយគ្នានេះក្រសួងបរិស្ថានក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សសត្វព្រៃកម្ពុជាឱ្យនៅគង់វង្សដោយមិនបរបាញ់ មិនដាក់អន្ទាក់ និងមិនបរិភោគសាច់សត្វព្រៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម