ព័ត៌មានជាតិ
ការនាំចេញអង្ករកម្ពុជាទៅចិន បានទឹកប្រាក់ ៧៧លានដុល្លារ គ្របដណ្តប់លើការនាំចេញជាង ៤២%
ប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបចំនួន ៤២.៤៣% មានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក រយៈពេល ៥ខែ ឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូងអង្ករកម្ពុជា រយៈពេល៥ខែនេះ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨ ១៨៤តោន និងស្រូវចំនួន ២ ១៤២ ៤៨៣តោន ទទួលបានថវិកាចំនួន ៧៣៦.៩០លានដុល្លារ។
សហព័ន្ធស្រូងអង្ករកម្ពុជាបានឱ្យដឹងទៀតថា ការនាំអង្ករបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់ចំនួន ១៩១.៦៤ លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦ លានដុល្លារសហរដ្ឋមេរិក។
ដោយឡែក ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស គ្របដណ្តប់ចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩លានដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ានចំនួន៤ ស្មើនឹង ៧.៨៦% ក្នុងនោះប្រទេសហ្វីលីពីនជាទីផ្សារទើបនាំចេញ ក្នុងបរិមាណធំលើកទី១ចំនួន ២ ៥៧៥តោន ក្រៅពីនេះទីផ្សារផ្សេងៗចំនួន ២០គោលដៅស្មើនឹង ១០.៧៨%។
យោងតាមរបាយការណ៍បញ្ជាក់ថា ការនាំចេញអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩%, អង្ករសចំនួន១០.៨៧%, អង្ករចំហុយ៣.៧១% និងអង្ករសរីរាង្គចំនួន ១.៩៣% ។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួនជិត ៦៤ម៉ឺនតោន និងនាំចេញស្រូវបានចំនួនជាង៣លាន៤សែនតោន ទទួលបានទឹកប្រាក់សរុបជាង ១ពាន់រយលានដុល្លារអាមេរិក៕
អត្ថបទ ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ