ព័ត៌មានជាតិ
មានប្រាក់ខែត្រឹម ៥០០ ដុល្លារអ្នកជំនាញបង្ហើបគន្លឹះ វិនិយោគអចលនទ្រព្យ
មនុស្សច្រើនណាស់ កំពុងមានក្តីប្រាថ្នាចង់ចូលប្រឡូកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដែលវិស័យនេះអាចផ្តល់ប្រាក់កម្រៃតបស្នងមកវិញបានល្អប្រសើរ សម្រាប់អ្នកដែលទទួលបានភាពជោគជ័យ។
ទន្ទឹមនឹងភាពជោគជ័យ ក៏មានមនុស្សមិនតិចដែរ ដែលបរាជ័យក្នុងវិស័យមួយនេះ។
មានសំនួរមួយចំនួនពីអ្នកដែលចង់ចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ។ តើបុគ្គលិកស៊ីប្រាក់ខែក្រុមហ៊ុន មានប្រាក់ខែត្រឹម ៥០០ ដុល្លារ ចង់ចូលវិនិយោគអចលនទ្រព្យអាចទៅរួចទេ?
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) លើកឡើងថា ការងារត្រឹមប្រាក់ខែ ៥០០ ដុល្លារ មិនទាន់បានទេ ក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែការវិនិយោគ គឺជាការសេពគប់ សេពគប់អាចចូលជាក្រុមដៃគូ ចូលលុយគ្នាទិញ ដែលនេះជាយុទ្ធសាស្ត្រសិល្បៈនៃការងារជាក្រុម។
ប្រធានសមាគមអចលនវត្ថុរូបនេះ បានចែករំលែកបទពិសោធន៍ ប្រាប់កម្ពុជាថ្មីថា “ ដំបូង ខ្ញុំក៏ធ្លាប់ចូលជាមួយមិត្តភក្តិដែរ ពេលទិញដំបូង ៤ ឬ៥ ម៉ឺន គឺយើងចូលគ្នា នេះគឺជាសិល្បៈ កាធ្វើការងារជាក្រុម ប្រៀបបីដូចជាការដឹកនាំស្ថាប័នមួយអីចឹងដែរ ព្រោះពេលណាយើងមានគំនិតខ្វែងគ្នាយើងត្រូវចេះដោះស្រាយវាយ៉ាងម៉េច”។
លោកបន្តថា ជាទូទៅ ធម្មជាតិរបស់មនុស្សភាគច្រើន គឺចូលចិត្តធ្វើការតែម្នាក់ឯងហើយលឿន ដូច្នេះអាស្រ័យលើមនុស្សមួយចំនួនទៀត អ្នកខ្លះគាត់ធ្វើការជាមួយក្រុមបាន អ្នកខ្លះធ្វើមិនបានទេ។
“មើលចរឹកធ្វើការងារជាក្រុមអត់បាន យើងទៅធ្វើជាមួយ នាំឲ្យបញ្ហាប្រឈមឡើង”។
បើតាមអ្នកជំនាញរូបនេះ មានវិធីមួយទៀត គឺអាចខ្ចីប្រាក់ជាមួយធនាគារ ត្រូវចេះហ៊ានខ្ចីខ្លះ ដើម្បីរកបានប្រាក់មួយចំនួន ដើម្បីធ្វើការងារជាមួយធនគារបាន។ អាចខ្ចីដើម្បីទិញដី ឬដើម្បីទិញផ្ទះបាន ហើយមានឱកាសសងត្រឡប់ទៅវិញ ការប្រាក់ធូៗថ្លៃ។
លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) បានលើកឡើងថា ប្រសិនបើអ្នកធ្វើការបានប្រាក់ខែ ៥០០ ដុល្លារក្នុង១ខែ ហើយចង់ចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ ត្រូវមើលពីស្ថានភាពគ្រួសារ ត្រូវគិតទៅលើចំណាយប្រចាំខែសិនថាតើ១ខែចាយអស់ប៉ុន្មានសម្រាប់គ្រួសារ។ ឧបមាថា អ្នកចាយអស់២០០ ឬ ៣០០ ដុល្លារ អី នៅសល់ប៉ុន្មាន ព្រមទាំងត្រៀមពេលឈឺថ្កាត់ទៀត ហើយបើបានប្រាក់ខែគ្រួសារបូកបញ្ចូលទៀតកាន់តែប្រសើរ។
លោកផ្តល់យោបល់ថា ប្រសិនបើមានលទ្ធភាព អាចទៅទិញផ្ទះបាន។ ប៉ុន្តែប្រសិនបើគ្មានទេ អាចវិនិយោគ ដីឡូតិ៍ ហើយមើលម្ចាស់គម្រោង ឆែកមើលឯកសារឲ្យបានត្រឹមត្រូវចាំទៅវិនិយោគ។ តាមបទពិសោធន៍របស់លោក ដីអាចចំណេញឡើងពី ២ ទៅ ៣ ដង ប្រសិនបើទិញទុកក្នុងពេល ៣ ទៅ ៥ ឆ្នាំ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់