ព័ត៌មានជាតិ
ការផ្តល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ នឹងត្រូវបញ្ចប់នៅស្អែកនេះហើយ
ការបំពាក់ជូនឧបករណ៍ ETC-OBC ដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល៣ខែ ពោលគឺរាប់ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១៥ ខែមិថុនា នឹងត្រូវបញ្ចប់នៅថ្ងៃស្អែកនេះហើយ។ ហេតុនេះ ក្រសួងសាធារណការ ក្រើនរំលឹកជាថ្មីដល់ម្ចាស់យានយន្តទាំងអស់ ដែលមានបំណងចង់បំពាក់ឧបករណ៍ ETC-OBU ត្រូវរួសរាន់នាំយករថយន្ត ភ្ជាប់ជាមួយនឹងឯកសារមួយចំនួន ស្នើរសុំនៅមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង៨ទីតាំង។ នេះបើតាមការឱ្យដឹង ពីក្រសួងសាធារណការ និងដឹកជញ្ជូន។


ក្រសួងសាធារណការ បញ្ជាក់ថា ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ គឺតម្រូវឱ្យនាំយករថយន្តដែលត្រូវបំពាក់ និងឯកសារមួយចំនួនមកជាមួយ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបណ្ណសម្គាល់យានជំនិះ(កាតគ្រី) និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។
គួរបញ្ជាក់ថា គន្លងអាទិភាព ETC ជាគន្លងជួយសម្រួលក្នុងការចេញចូលដោយមិនរង់ចាំយូរ ពោលគឺអាចធ្វើដំណើរតាមច្រកចេញចូលជាស្វ័យប្រវត្តិ តាមផ្លាកលេខយានយន្ត ដោយគ្រាន់តែបញ្ចូលសមតុល្យសាច់ប្រាក់ ទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុនប៉ុណ្ណោះ។ សម្រាប់ការបញ្ចូលសមតុល្យនោះទៀតសោត គឺអាចធ្វើបានតាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៨ រួមមាន៖
១. ធនាគារ ជីបម៉ុង(Chip Mong Bank)
២. ធនាគារ អេស៊ីលីដា(ACLEDA Bank)
៣. ធនាគារវីង(Wing Bank)
៤. ធនាគារ វឌ្ឍនៈ(VATTANAC Bank)
៥. ធនាគារកាណាឌីយ៉ា(Canadia Bank)
៦. លីហួរវេរលុយ (LyHour PayPro)
៧. ធនាគារព្រីនស៍ (PRINCE Bank)
៨. ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank)
បើតាមក្រសួងសាធារណការ បន្ថែមពីលើជម្រើសការប្រើប្រាស់គន្លង ETC បងប្អូនប្រជាពលរដ្ឋក៏អាចជ្រើសរើសយក ការចេញចូលតាមគន្លង ANPR ផងដែរ ដែលតម្រូវឱ្យបញ្ចូលសមតុល្យជាមុនទៅក្នុងផ្លាកលេខដូចគ្នា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ