Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ជំរុញឲ្យបញ្ចូនកុមារតូចចូលរៀនឲ្យបានគ្រប់ៗគ្នា ចៀសវាងបោះបង់​ចោលការសិក្សា

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានជំរុញដល់អាណាព្យាបាលសិស្សនៅភូមិចំការក្រោម ត្រូវបញ្ចូនកូនៗមករៀនសូត្រឱ្យបានទៀងទាត់ពេលវេលា ចៀសវាងបោះបង់ចោលការសិក្សាឱ្យសោះ។

ការអំពាវនាវរបស់លោស្រី មិថុនា ភូថង នៅពេលនេះធ្វើឡើងក្នុងពិធីអញ្ជើញសម្ពោធអគារសិក្សាថ្មី សាលាបឋមសិក្សាប្រកា ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល កាលពីថ្ងៃទិ១៣ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីអភិបាលខេត្ត ថ្លែងអំណអរគុណដល់ឧកញ៉ា លឹម បុក និងក្រុមគ្រួសារដែលមានសណ្តានចិត្តល្អជួយគាំទ្រឧបត្ថម្ភកសាងសាលារៀននេះជាថ្មីជូនប្រជាពលរដ្ឋ និងកុមារតូចៗនៅទីជនបទដាច់ស្រយោលដែលមានតម្រូវការអប់រំច្រើនមិនចាញ់ទីប្រជុំជន។ លោកស្រីបន្តលើកឡើងថា អគារសិក្សាថ្មីដែលចំនួន១ខ្នង ស្មើនឹង៣បន្ទប់ បំពាក់ទៅដោយ​អណ្តូងទឹកប្រើម៉ូទ័របូមស្វ័យប្រវត្តិ១គ្រឿង ធុងស្តុកទឹកចំនួន២ ចំណុះ១៥០០លីត្រ នឹងផ្តល់សុវត្ថិភាពកាន់តែងាយស្រួលដល់សិស្សបានចូលរៀនសូត្រ បើធៀបនឹងអគារចាស់ទ្រុឌទ្រោមសង់ឡើងពីឈើប្រក់ស្លឹក។

ទន្ទឹមនោះ លោកស្រីរំពឹងថា ការបោះបង់ចោលការសិក្សារបស់កុមារតូចៗទាំងនេះលែងជាការព្រួយបារម្ភទៀត ដោយសំដៅសំដៅធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្ន សមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព។

បើតាមលោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល កន្លងទៅសាលាបឋមិក្សាប្រកាំនេះជាសាលាឧបសម្ព័ន្ធមួយដែលផ្តួចផ្តើមកសាងដោយសប្បុរសជនទុកឱ្យកុមារតូចៗបានចូលរៀនសូត្រ ដោយមិនចង់ឱ្យពួកគេធ្វើដំណើរឆ្ងាយពីផ្ទះ ខ្លះត្រូវដើរកាត់ព្រៃ និងជិះទូកជាដើម។

លោកអភិបាលស្រុកស្រែអំបិល បន្ថែមថា បច្ចុប្បន្នសាលារៀននេះ បានប្រែមុខមាត់ថ្មីតាមរយៈការទទួលបានអគារសិក្សាថ្មី១ខ្នងធ្វើពីបេតុង ប្រក់ស៊ីប្រូ ក្រាលការ៉ូបាត មានបណ្តោយ២៤ម៉ែត្រ និងទទឹង៩ម៉ែត្រដែលប្រើប្រាស់ពេលសាង​សង់​៤​ខែជាអំណោយរបស់លោកឧកញ៉ា លឹម បុក និងក្រុមគ្រួសារ។ លោកអភិបាលក៏ថ្លែងអំណអរគុណដល់លោកឧកញ៉ា លឹម បុក និងក្រុមគ្រួសារដែលគាំទ្រឧបត្ថម្ភកសាងសាលារៀនថ្មីឡើងវិញដើម្បីសុវត្ថិភាពដល់កុមារតូចៗបានចូលរៀនយ៉ាងសមរម្យបំផុត។

សាលាបឋមសិក្សាប្រកាំ មានសិស្សសរុបចំនួន៣៥នាក់ ស្រី១៤ គ្រូ២នាក់ មានកម្រិតសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី៣ ដោយគ្រឹះស្ថានសិក្សាមួយនេះត្រូវបានចាត់ទុកថា នៅតំបន់ដាច់ស្រយោលពីទីរួមស្រុកស្រែអំបិល។ ស្រុកស្រែអំបិល សព្វថ្ងៃមានវិទ្យាល័យចំនួន២ មានគ្រូបង្រៀន៩៣នាក់ និងសិស្សសរុប១.៧៣៧នាក់ អនុវិទ្យាល័យចំនួន៦កន្លែង សាលាបឋមសិក្សា៤៣កន្លែង និងសាលាឧបសម្ព័ន្ធ៤កន្លែងមានគ្រូបង្រៀនសរុប២៧៧នាក់ គ្រូកិច្ចសន្យា២០នាក់ និងសិស្សានុសិស្ស៦.៣៧៦នាក់៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

របាំត្រុដិ​
ព័ត៌មានជាតិ២៥ នាទីutes មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

Sokha Hotels

ព័ត៌មានពេញនិយម