Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ រដូវសន្យារបស់គណបក្សនយោបាយនានាបានមកដល់ហើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានលើកឡើងថា រដូវសន្យារបស់គណបក្សនយោបាយនានាបានមកដល់ហើយ ដោយយុទ្ធនាការឃោស​នាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងត្រូវចាប់ផ្ដើមពីដើមខែកក្កដាតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា ដល់រដូវកាលឃោសនាបោះឆ្នោត ប្រាកដជាមានអ្នកនយោ​បាយ និងគណបក្សនយោបាយខ្លះ សន្យាឲ្យនេះ ឲ្យនោះដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត តែនេះជាសិទ្ធិរបស់អ្នកនយោបាយ និងគណបក្សនយោបាយ ដែលត្រូវឃោសនាបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «នៅរដូវបោះឆ្នោត អ្នកនៅផ្ទះស័ង្កសី ទៅសន្យាគេឲ្យផ្ទះក្បឿង តែខ្លួនឯងនៅផ្ទះស័ង្កសី​ អ្នកជិះម៉ូតូទៅសន្យាឲ្យគេថា បើខ្ញុំឈ្នះ ខ្ញុំឲ្យឡាន នែ៎វាមានអាធន់ហ្នឹងដែលវាទៅហួសៗ ប៉ុន្តែនោះទុកជាសិទ្ធិនៃបណ្ដាបក្សនយោបាយ ដែលគេមានសិទ្ធិនឹងធ្វើការឃោសនាៗ»។

បើតាមសម្ដេចតេជោ ហ៊ុន សែន សម្រាប់គណបក្សប្រជាជនកម្ពុជា មិនសន្យានោះទេ តែនឹងធ្វើតែម្ដង។ «ក៏ប៉ុន្តែសម្រាប់គណបក្សប្រជាជន អត់ទេ អ្វីដែលយើងធ្វើ គឺយើងធ្វើតែម្ដងៗ»។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ចំពោះការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម