Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គ្មានជំនឿថា អ៊ុយក្រែន អាចវាយបកយកទឹកដីដែលរុស្ស៊ីកាន់កាប់ បានមកវិញទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសអ៊ុយក្រែន ចាប់ផ្ដើមវាយបកទៅលើប្រទេសរុស្ស៊ីវិញហើយ តែសម្ដេចគ្មានជំនឿថា អ៊ុយក្រែន អាចវាយយកទឹកដីដែលរុស្ស៊ីយកបាននោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ឥឡូវនេះនិយាយបន្តិចទៅចុះ អ៊ុយក្រែនចាប់ផ្ដើមវាយបកទៅលើរុស្ស៊ី ប៉ុន្តែខ្ញុំគ្មានជំនឿណាមួយ និយាយតាមមួយបែបទៅ គ្មានជំនឿណាមួយថា អ៊ុយក្រែនអាចវាយយកទឹកដីដែលរុស្ស៊ីកាន់កាប់នោះបានមកវិញ ដោយសារកម្លាំងត្រឹមប៉ុណ្ណឹងទេ»។

កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមវីដេអូជាមួយលោក ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសាកសួរលោក ហ្សេលិនស្គីថា តើមានគម្រោងវាយយកទឹកដីរបស់ខ្លួនមកវិញទេ? លោកប្រធានា​ធិបតីអ៊ុយក្រែន ឆ្លើយតបថា ពិតជាមានគម្រោង។

សម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងបែបនេះថា «ថ្ងៃមុនពេលជួបប្រធានាធិបតីអ៊ុយក្រែន តាមរយៈវីដេអូ ក៏បានចោទសួរទៅគាត់ថា តើឯកឧត្ដម មានគម្រោង មានការផ្សាយព័ត៌មានថាតើឯកឧត្ដម មានគម្រោងថា នឹងវាយយកទឹកដីត្រឡប់មកវិញទេ? ថា ពិតជាមាន»។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន មិនបានលើកទឹកចិត្តឲ្យមានការវាយប្រហារទៅវិញទេ ដោយគ្រាន់តែនិយាយទៅកាន់លោក ហ្សេលិនស្គីថា គួរតែរកវិធីសន្ទនាដើម្បីដោះស្រាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម