ព័ត៌មានជាតិ
អ្នកនាំពាក្យសុខាភិបាល លើកទឹកចិត្តពលរដ្ឋកុំទៅស្វែងរកការផ្សំថ្នាំផ្ដេសផ្ដាស ប្រយ័ត្នប៉ះពាល់សុខភាពធ្ងន់ធ្ងរ
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ កុំទៅស្វែងរកការផ្សំថ្នាំនៅតាមកន្លែងលក់ឱសថផ្ដេសផ្ដាសប្រយ័ត្នប៉ះពាល់សុខភាព និងធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

ការលើកទឹកចិត្តរបស់មន្ត្រីសុខាភិបាលនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួននៅពេលមានជំងឺឈឺថ្កាត់ម្តងៗ រមែងតែងតែទម្លាប់រត់ទៅទិញថ្នាំព្យាបាលនៅតាមឱសថស្ថាន ឬពេទ្យតាមភូមិនានាដោយខ្លួនឯង ដោយមិនទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យនោះទេ។ លុះដល់ស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរទើបពួកគាត់រត់ទៅរកមន្ទីរពេទ្យធំៗពិគ្រោះ និងព្យាបាល។

ថ្លែងប្រាប់កម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី ១៤ មិថុនា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលមានសុខភាពមិនល្អ និងមនុស្សវ័យចំណាស់ដូចជា អ្នកមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺរលាកក្រពះពោះវៀន ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃដទៃទៀត ដែលមានភាពស៊ាំក្នុងខ្លួនថយចុះ គួរតែទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឲ្យបានត្រឹមត្រូវ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា ព្រោះថាប្រសិនបើព្យាបាលមិនបានត្រឹមត្រូវទេ អ្នកជំងឺអាចវិវត្តន៍ទៅជាសភាពធ្ងន់ធ្ងរបាន»។

លោកវេជ្ជបណ្ឌិត បានបន្តថា ជាងនេះទៀតអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយមិនត្រូវទៅស្វែងរកព្យាបាលគ្រូពេទ្យដែលមិនមានជំនាញច្បាស់លាស់ ឬទៅផ្សំថ្នាំនៅកន្លែងលក់ឱសថផ្ដេសផ្ដាសនោះទេ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតបាន។
ចំណែកអ្នកមានសុខភាពល្អ ក៏គួរតែប្រើឱសថដែលមានវេជ្ជបញ្ជាចេញដោយគ្រូពេទ្យមានឯកទេសត្រឹមត្រូវ ហើយមិនគួរទៅផ្សំថ្នាំសម្លាប់មេរោគដោយខ្លួនឯងនោះទេ ព្រោះវាធ្វើឲ្យខូចសុខភាពដោយសារឱសថមានសារធាតុគីមី និងធ្វើឲ្យស៊ាំថ្នាំ ប្រសិនបើប្រើមិនបានសមស្របតាមការណែនាំគ្រូពេទ្យទេនោះ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ