Connect with us

ព័ត៌មានជាតិ

អ្នក​ទេសចរ​​ទៅលេង​ខេត្ត​កំពត បង្ហាញ​​ទស្សនៈជុំវិញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​

បានផុស

នៅ

នាថ្ងៃទី ១៤ ខែមិថុនាឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលជាភ្ញៀវទេចរបានបង្ហាញអារម្មណ៍មោទនភាពចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាជាមគ្គុទេសក៍ឯក ជាបិតាស្ថាបនិកសន្តិភាព។

ទេសចរទាំងនោះបានបង្ហាញគោលជំហររបស់ខ្លួនថា នៅតែបន្តបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋដែលជាភ្ញៀវទេចរនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមកលេងកម្សាន្តខេត្តកំពតបានបង្ហាញអារម្មណ៍មោទនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនថា ពីមួយអាណត្តិទៅមួយអាណត្តិ កម្ពុជាមានអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ ពិសេសសម្តេចតេជោបាន​សាង​នូវប្រវត្តិសាស្ត្រដ៏គួរឲ្យស្ញប់ស្ញែងថ្មីៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ ជាអាទិការទប់ស្កាត់ការរីករាលដាលកូវីដ១៩ ការរៀបចំកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមជាដើម សមិទ្ធិផលទាំងនេះធ្វើឲ្យប្រជាពលរដ្ឋពេញចិត្ត និងនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសបន្តទៀត។

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅខែក្រោយនេះដែរ ពលរដ្ឋទាំងនោះក៏បានបញ្ជាក់ថា ពួកគាត់ត្រូវតែទៅបោះឆ្នោត ព្រោះការបោះឆ្នោតជាកាតព្វកិច្ច និងថាការជ្រើសរើសថ្នាក់ដឹកនាំតំណាងរបស់ខ្លួន មានសារៈសំខាន់ណាស់ ប្រជាពលរដ្ឋត្រូវពិចារណាឲ្យច្បាស់ បើរើសតំណាងត្រូវ គ្រួសារនិងប្រទេសនឹងបន្តរីកមច្រើន តែបើរើសតំណាងខុស គ្រួសារនិងប្រទេសនឹងអន់ថយចុះ គ្មានភាពសុខសាន្ត និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះទេ។

គណៈកម្មការខេត្តបានរៀបចំការបោះឆ្នោតថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខនៅ វេលាម៉ោងព្រឹក ៧ រហូតដល់ ៣រសៀល ហើយប្រជាពលរដ្ឋទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដែលមានឈ្មោះនៅក្នុងបញ្ជី អាចទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួន ដោយសេរី និងយុត្តិធម៌ និងរក្សាការសម្ងាត់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម