ព័ត៌មានជាតិ
ឃ្មុំធម្មជាតិដែលពលរដ្ឋស្វែងរកនៅបឹងទន្លេសាប បានដាក់លក់នៅផ្សារបន្លែច្បារអំពៅ
ឃ្មុំធម្មជាតិ ដែលប្រជាពលរដ្ឋលោកបានស្វែងរកនៅបឹងទន្លេសាប នាខេត្តកំពង់ឆ្នាំង ត្រូវបានដាក់លក់នៅផ្សារបន្លែច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពី លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងកាលពីព្រឹកថ្ងៃទី២៣ ខែមករា ថា សព្វថ្ងៃនេះ បើបងប្អូនចង់បានទឹកឃ្មុំសុទ្ធមកពីធម្មជាតិនោះ គឺមានដាក់លក់នៅផ្សារបន្លែច្បារអំពៅ ដោយពុំក្លែងក្លាយនោះទេ។ បើក្លែងក្លាយ គឺគណៈគ្រប់គ្រងផ្សារមិនអនុញ្ញាតឲ្យដាក់លក់ក្នុងផ្សារឡើយ ព្រោះនាំឲ្យខូចឈ្មោះផ្សារទៀតផង។

បន្ថែមពីនោះ ឃ្មុំដែលប្រជាពលរដ្ឋយកមកលក់នៅក្នុងផ្សារបន្លែច្បារអំពៅរាល់ថ្ងៃនេះ គឺមានឃ្មុំចង្អេរ ឃ្មុំត្រចៀកដំរី ឃ្មុំខ្យង ឃ្មុំអាចម៍ឆ្កែ និងឃ្មុំផ្លិត។
ចំពោះតម្លៃវិញ ទឹកឃ្មុំច្របាច់ចេញពីផ្លិតថ្លៃ១៣ម៉ឺនរៀល ក្នុង១លីត្រ។ បើទិញទាំងផ្លិត ហើយយកទៅច្របាច់ខ្លួនឯង ក្នុង១គីឡូក្រាម ថ្លៃ៧ម៉ឺនរៀល។

លោកប្រធានគ្រប់គ្រងផ្សារ ក៏បានណែនាំដល់បងប្អូនអាជីវករដែលលក់ទឹកឃ្មុំ សូមកុំយកទឹកឃ្មុំក្លែងក្លាយមកដាក់លក់ឲ្យសោះ។ បើរឹងទទឹង នឹងត្រូវចាប់ រួចបណ្ដេញចេញពីផ្សារលែងឲ្យមកលក់ទៀតហើយ៕
អត្ថបទ ៖ នរា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ