ព័ត៌មានជាតិ
លោកវង សូត និងភរិយា អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅវត្តគិរីជយារាម ហៅវត្តក្រញូង ចំណាយថវិកាប្រមាណជាង៥០២លានរៀល
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងភរិយា បានអញ្ជើញជាអធិបតីភាព សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅវត្តគិរីជយារាម ហៅវត្តក្រញូង ចំណាយថវិកាសរុបចំនួន ៥០២,៤៦៣,២០០ រៀល និង ៥,០០០ ដុល្លារសហរដ្ឋអាមេរិក ស្ថិតក្នុងឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍សំណេះសំណាល លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅវត្តគិរីជយារាម ហៅវត្តក្រញូង ដែលបានប្រារព្ធឡើងនាឱកាសនេះ គឺជាសមិទ្ធផលថ្មី ដែលបង្ហាញឱ្យឃើញពីការរីកចម្រើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នេះ គឺ ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងការទប់ស្កាត់បានប្រកបដោយប្រសិទ្ធភាពនូវការរីករាលដាលជំងឺកូវីដ-១៩ ហើយជោគជ័យទាំងនេះ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកប ដោយចីរភាព និងបរិយាប័ន្ន។

លោករដ្ឋមន្ត្រី បន្តថា វិស័យសាសនា អាចរីកលូតលាស់ទៅបានអាស្រ័យដោយមានការដឹកនាំគ្រប់គ្រងរបស់ព្រះចៅអធិការ, ព្រះតេជគុណព្រះសង្ឃ, គណៈគ្រប់គ្រង-អាចារ្យវត្ត ជាពិសេសការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ។ ការរក្សាបាននូវស្មារតីសាមគ្គីភាព និងវប្បធម៌ចែករំលែក ក្នុងការកសាងអភិវឌ្ឍមូលដ្ឋាន និងស្រុកកំណើតរបស់ខ្លួន គឺពិតជាកត្តារួមចំណែកដ៏ធំធេងក្នុងការជួយដល់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជនទាំងលើការផ្តល់សេវាសាធារណៈ និងការគិតគូរយកចិត្តទុកដាក់អំពីសុខភាពផ្លូវចិត្ត តាមរយៈការបង្ក លក្ខណៈដល់ការគោរពបដិបត្តិគ្រប់សាសនា ទៅតាមជំនឿរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព, សិទ្ធិសេរីភាព និងជីវភាពល្អប្រសើររបស់ប្រជាជន។

លោករដ្ឋមន្ត្រី ក៏សូមចូលរួមត្រេកអរ និងសាទរចំពោះសមិទ្ធផលជាច្រើន ដែលកំពុងកើតឡើងនៅក្នុងស្រុកពញាក្រែក ក៏ដូចជានៅទូទាំងប្រទេស។ ដូច្នេះ សូមបន្តចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសការធានា បាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លើសពីនេះ ក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជំនឿទុកចិត្តមកលើ សម្តេចតេជោ ក្នុងការបន្តដឹកនាំបម្រើជាតិ និងប្រជាជនទៅមុខបន្ថែមទៀត។

បើតាមរបាយការណ៍របស់លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា កុដិ និង សមិទ្ធផលនានានៅវត្តគិរីជយារាម ហៅវត្តក្រញូង ដែលត្រូវប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺមនុញ្ញផលថ្មីមួយទៀត ដែលបានកសាងឡើងក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី, លោករដ្ឋមន្ត្រី វង សូត និងលោកស្រី ហេង ពៅ, លោកបណ្ឌិត ប៉ា ម៉េងហុក និងភរិយា ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស តបតាមសំណើរបស់ព្រះចៅអធិការ គណៈកម្មការ អាចារ្យ វត្តគ្រញូង ដោយបានប្រារព្ធពិធីបញ្ចុះបឋមសិលានៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ ហើយបានសាងសង់រួចរាល់នៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣ ចំណាយថវិកាសរុបចំនួន ៥០២,៤៦៣,២០០ រៀល និង ៥,០០០ ដុល្លារសហរដ្ឋអាមេរិកផងដែរ៕
ដោយ ៖ សាន វិឡែម












-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ