Connect with us

ព័ត៌មានជាតិ

អង្គការKOFIHកូរ៉េ ប្តេជ្ញា​បន្ដ​ជួយ​គាំទ្រ​វិស័យ​សុខាភិបាល​ខេត្ត​ប៉ៃលិន ពិសេស​លើ​គម្រោង ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ប្រព័ន្ធ​សេវា​ថែទាំ ព្យាបាល​ជំងឺមិនឆ្លង

បានផុស

នៅ

ប៉ៃលិន ៖ លោក សុង យ៉ុង​ហ្គឹ​ន (SONG Youggun) នាយក​ប្រចាំ​ប្រទេស របស់​អង្គការ KOFIH កូរ៉េ បាន​ប្ដេជ្ញា​បន្ដ​ជួយ​គាំទ្រ លើ​វិស័យ​សុខាភិបាល​កម្ពុជា ពិសេស​វិស័យ​សុខាភិបាល​ខេត្ត​ប៉ៃលិន ក្នុងការ​ពង្រីក​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធ​សេវា​ថែទាំ ព្យាបាល​ជំងឺមិនឆ្លង ដែល​បាន​កំពុងតែ​អនុវត្ដ ក្នុង​ខេត្ដ​គោលដៅ រួមមាន​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្ដ​ប៉ៃលិន ក្នុង​គម្រោង​រយៈពេល​៥​ឆ្នាំ ចាប់តាំងពី ២០២១ ដល់​ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​ដូច្នេះ របស់​លោក ក្នុង​ឱកាស​ទទួល​ជួ​បស​ម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​លោក ហែម ឬ​ទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និង​លោក ស្លេះ យូរ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​វេជ្ជបណ្ឌិត កឹម សំណាង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៣ នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន។

បើតាម​លោក សុង យ៉ុង​ហ្គឹ​ន (SONG Youggun) តំណាងឱ្យ​អង្គការ KOFIH បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ រដ្ឋបាលខេត្ត​ប៉ៃលិន ក៏ដូចជា​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​តែងតែ​សហការ និង​ផ្តល់​ការគាំទ្រ ដល់​ការអនុវត្ត​គម្រោង​នានា ពិសេស ក្នុង​ការ​បំពេញបេសកកម្ម​របស់​ខ្លួន ក្នុង​ខេត្ត​ប៉ៃលិន ទាំងនេះ​សបញ្ជាក់​អំពី​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិ រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ។

ជា​មួយ​គ្នា​នេះ លោក ក៏បាន​ប្ដេជ្ញា ថា​នឹង​បន្ដ​កិច្ចសហការ ជាមួយ​រដ្ឋបាលខេត្ត​ប៉ៃលិន និង​មន្ទីរ​សុខាភិបាល​ខេត្ត និង​ស្នើសុំ​ការគាំទ្រ​បន្ថែមទៀត ទៅដល់​ប្រតិ​ប​ត្ដិ​ការ និង​សកម្មភាព​ការងារ ជា​បន្ដបន្ទាប់ របស់​អង្គការ KOFIH​ផងដែរ​។

ជា​ការ​ឆ្លើយតប​លោក ហែម ឬ​ទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​ដ៍​ខ្ពង់ខ្ពស់​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក សុង យ៉ុង​ហ្គឹ​ន ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ ក្នុង​ការ​ពង្រីក​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធ​សេវា​ថែទាំ ព្យាបាល​ជំងឺមិនឆ្លង លើ​វិស័យ​សុខាភិបាល​ខេត្ត​ប៉ៃលិន របស់​អង្គការ KOFIH ក្នុង​ស្មារតី​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​។ លើស​ពី​នោះ ​លោក​អភិបាលរង​ខេត្ត ក៏បាន​ប្ដេជ្ញា​បន្ដ​សហ​ប្រតិ​ប​ត្ដិ​ការ​នេះ ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​លោក​អភិបាលរង​ខេត្ត ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ជួយ​របស់​អង្គការ KOFIH ពិតជា​បានរួម​ចំណែក​ពង្រឹងគុណភាព​សេវា​ថែទាំ​សុខភាព ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ និង​ការរៀបចំ​ប្រព័ន្ធ​តាមដាន​ជំងឺ​ជាដើម សំដៅ​កាត់បន្ថយ​អត្រា​មរណភាព មាតា ទារក និង​កុមារ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល និង​បានរួម​ចំណែក​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រសួងសុខាភិបាល ដើម្បី​ឈានទៅ​សម្រេចបាន ការ​គ្របដណ្តប់​សុខភាព​ជាស​កល ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប៉ិនប្រសព្​ប្រកប ដោយ​គតិបណ្ឌិត របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ។

សូម​បញ្ជាក់​ថា អង្គការ KOFIH បាន​សហការ​គាំទ្រ ក្រសួងសុខាភិបាល​កម្ពុ​ជា សម្រាប់​គម្រោង​កម្មវិធី​សំណុំ​សមាហរណកម្ម​សេវា​សុខភាព​មាតា និង​ទារក ចាប់តាំងពី ឆ្នាំ​២០១១ រហូតមកដល់​ពេលបច្ចុប្បន្ន នៅក្នុង​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​ប៉ៃលិន និង​ពង្រីក​បន្ថែម​គម្រោង​មួយចំនួនទៀត​ដូចជា កម្មវិធី​ឆ្លើយតប​បន្ទាន់​សម្រាប់​សុខភាព កម្មវិធី​ពង្រឹង​សមត្ថភាព​ការ​ផ្តល់សេវា EmONC កម្មវិធី​ធ្វើ​ឱ្យ​ប្រសើរឡើង​គុណភាព​សេវា តាមរយៈ​ការ​ពង្រឹង និង​គ្រប់គ្រង​ជំងឺមិនឆ្លង កម្មវិធី​ពង្រឹងសមត្ថភាព​សម្រាប់​សេវា​ថែទាំ​ទារក​ទើបនឹង​កើត​ផងដែរ​៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម