Connect with us

ព័ត៌មានជាតិ

គម្រោង​អភិវឌ្ឍ​ធំៗ​ចំនួន ៤ ​នឹង​ផ្លាស់ប្តូ​រ​មុខមាត់​ខេត្ត​កែបនៅថ្ងៃខាងមុខ

បានផុស

នៅ

ខេត្ត​កែប​ស្ថិត​ក្នុង​ចំណោម​ខេត្ត​ចំនួន ៤ ដែល​ជាប់​សមុទ្រនិង​​ជា​ខេត្ត​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ផង​ដែរ។ ខេត្ត​នៅទិស​និរតីនេះ នៅប៉ុន្មាន​ឆ្នាំចុងក្រោយ​​ទទួល​បាន​គម្រោងអភិវឌ្ឍ​​ធំៗ ដែល​​នឹង​នាំការ​​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​កែបនៅពេល​ដ៏ខ្លី​ខាង​មុខ​។

កំពង់ផែ​កោះ​ទន្សាយ

កំពង់ផែទេសចរណ៍កោះទន្សាយ ដែលចំណាយថវិការក្នុងការសាងសង់ប្រមាណ ១,២ លានដុល្លារ បានសម្ពោធ​បើកឱ្យប្រើប្រាស់ជាផ្លូវការ​នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពង់ផែ​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​គោលបំណង​ពង្រីក​សក្ដានុពល​របស់​ខេត្តនិង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​។ ផែ​នេះ​អាច​ផ្ទុក​កប៉ាល់​អ្នក​ដំណើរ​ពី ៣០០ ទៅ ៤០០ នាក់​ចូល​ចតបាន។

កំពង់ផែកោះទន្សាយគឺជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មហាអនុតំបន់មេគង្គរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ទីលាន​ចាក់​សម្រាម​ស្តង់ដា

ទីលានទុកដាក់សំរាមស្តង់ដាទំនើប​ខេត្តកែប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​២០២៣​។ ទីលានចាក់សំរាមនេះសាងសង់ឡើង ក្រោម​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍សម្រាប់កំណើន​ប្រកប​ដោយ​​បរិយាប័ន្នក្នុង​មហាអនុតំបន់មេគង្គជំហានទី២ ក្រោម​កម្ចី​ឥណទាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រើប្រាស់​ថវិកា​សាងសង់​ជាង ១០ លាន​ដុល្លារ។

ទីលាន​ទុកដាក់សំរាមខេត្តកែប​ មានទីតាំង​ស្ថិត​នៅភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប សាងសង់​ឡើង​មាន​ចំនួន ៤ រណ្ដៅ មាន​សមត្ថភាព​ផ្ទុកសំរាម​បាន​ប្រមាណ ៦០០ ០០០ ម៉ែត្រត្រីគុណក្នុងរយៈពេល ២០ ឆ្នាំ។

ទីលានទុកដាក់សំរាមថ្មីនេះសាងសង់លើផ្ទៃដីទំហំ ១៤ ហិកតា សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋក្នុងក្រុង​កែប និងស្ទើរ​តែទាំងអស់នៃវិស័យទេសចរណ៍ដូចជាភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្សារ។

ឆ្នេរ​កម្សាន្ត​ប្រណិត

គម្រោង​ពង្រីក​ឆ្នេរ​កម្សាន្ត​ប្រណិត​ថ្មី​ប្រវែង ២ ៧០០ ម៉ែត្រ​នៅ​ខេត្ត​កែប បាន​បញ្ចប់​ការ​ចាក់​ដី​បំពេញ ១០០ ភាគរយ ខណៈ​​អាជ្ញាធរ​កំពុង​​បន្ត​ការ​ដាំ​ដើម​ឈើ និង​ការ​ចាក់​ខ្សាច់​បន្ថែម​រួម​ទាំង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់។

គម្រោង​អភិវឌ្ឍន៍​ឆ្នេរខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​នៅ​ខេត្ត​កែប ស្ថិត​នៅ​ក្រោម​ទម្រង់​កិច្ចសន្យា​អភិវឌ្ឍន៍​រវាង​រដ្ឋ​និង​ឯកជន ក្នុង​គោលដៅ​កែ​លម្អនិង​បង្កើតឆ្នេរខ្សាច់កម្សាន្ត​សាធារណៈ​ប្រែ​ក្លាយ​ខេត្ត​កែប​ទៅជា​តំបន់ទេសចរណ៍ សម្រាកលម្ហែ​កម្សាន្តដ៏ប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ ដើម្បីជំរុញ​កំណើនភ្ញៀវទេសចរជាតិ​អន្តរជាតិមកកម្សាន្ត​និង​ស្នាក់នៅ​កាន់​តែ​យូរ។

ឆ្នេរ​កម្សាន្ត​ថ្មី​ដែល​ខេត្ត​កែប​កំពុង​អភិវឌ្ឍ​នេះ មាន​ទីតាំង​​ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ​មាន​ប្រវែង ២ ៧០០​ម៉ែត្រ ក្នុង​នោះ​ឆ្នេរខ្សាច់​តាម​បណ្ដោយ​ឆ្នេរមាន​ទទឹង​យ៉ាងតិច​ប្រវែង ៣០ ម៉ែត្រ មាន​រៀបចំ​សួន​ច្បារ​សាធារណៈ​និង​ដាំ​ដើម​ឈើ​នៅ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ​មាន​ទទឹង​ប្រវែង ៥០ ម៉ែត្រ។

គម្រោង​អភិវឌ្ឍ​ផ្លូវ​ទៅ​ឆ្នេរ​អង្កាល

កំណាត់ផ្លូវប្របមាត់សមុទ្រ ចាប់ពីកំពង់ផែកោះទន្សាយទៅដល់ឆ្នេរសមុទ្រអង្កោល​​តភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ សម្រេច​បាន​ជាង ៦៥ ភាគរយ ហើយ​គ្រោង​បញ្ចប់​ទាំងស្រុង​នៅ​រយៈពេល ៣ ខែ​ទៀត​នេះ។

ផ្លូវប្របមាត់សមុទ្រ​នេះ​មានប្រវែងជាង ១២ គីឡូម៉ែត្រ សាងសង់​ឡើង​ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចំណាយថវិកាប្រមាណ ១០,៥ លានដុល្លារអាមេរិក។

កំណាត់​ផ្លូវ​ប្របឆ្នេរ​ដែល​កំពុង​សាងសង់​នេះ គឺ​ជា​សរសៃ​ឈាម​ទេសចរណ៍​មួយ​តភ្ជាប់​ទៅ​ឆ្នេរអង្កោល​នាថ្ងៃអនាគត។ តាមរយៈ​​ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​នាំ​ភ្ញៀវទេសចរមក​ទស្សនា​​​បញ្ជៀស​ការកកស្ទះ​នៅ​ឆ្នេរ​កែប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម