Connect with us

ព័ត៌មានជាតិ

ទូតជប៉ុន៖ ពីឆ្នាំ ១៩៩២ មាន​និស្សិតកម្ពុជា​ជាង ១៤០០ នាក់ សិក្សា​នៅប្រទេស​ជប៉ុន

បានផុស

នៅ

ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក UENO ATSUSHI មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​នឹង​តម្រូវ​ការ​របស់​សិស្ស​និស្សិត​កម្ពុជា ដែល​ចង់​ទៅ​រៀន​ក្នុង​ប្រទេស​ជប៉ុន​ រាជរដ្ឋាភិបាល​ជប៉ុននឹងទទួល​ស្វាគមន៍​ជានិច្ច​ដល់​សិស្ស​-និស្សិត​ កម្ពុជា​ណា​​ដែល​មាន​ឆន្ទៈ​ខ្ពស់ចង់ទៅ​សិក្សា​ក្នុង​ប្រទេស​របស់​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក UENO ATSUSHI

​​ជា​រៀង​រាល់​ឆ្នាំ ភាគី​ជប៉ុន​តែង​បើក​ឱកាស​និង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដើម្បី​អាច​ទៅ​បន្ត​ការ​សិក្សា​​ក្នុង​ប្រទេស​ជប៉ុន។​ ក្នុង​វេទិកា​ពិភាក្សាពិសេសរបស់ ​«កម្ពុជា​ថ្មី​» លោក UENO ATSUSHI ​បាន​លើក​ឡើង​​ថា ចំពោះ​សិស្ស​និស្សិត​កម្ពុជា​ដែល​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុនមុន​សង្គ្រាម​​ លោក​មិន​មាន​តួលេខ​ច្បាស់​នោះ​ទេ។​ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ មក​ ចំនួន​សិស្ស​​កម្ពុជា​ដែល​​​ទទួល​បាន​អាហារូបករណ៍​ពី​​រដ្ឋាភិបាល​ជប៉ុន​មាន​សរុប​ប្រមាណ ១៤៥២​ នាក់ ​បាន​សិក្សា​ក្នុង​ប្រទេស​ជប៉ុន​។ ក្រៅ​ពី​នោះក៏​នៅ​មាន​សិស្ស​កម្ពុជា​ជា​ច្រើន​ទៀត ​ដែល​បាន​ទទួល​អាហារូបករណ៍​ដោយ​អង្គការ​នានា ​និង​ក្រុម​ហ៊ុន​របស់​ប្រទេស​ជប៉ុន​បន្ថែម​​ផង​ដែរ។

ពាក់ព័ន្ធ​ទៅ​នឹង​តម្រូវ​ការ​របស់​​រដ្ឋាភិបាល​ជប៉ុន​អាច​នឹង​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាយ៉ាង​ណា​នោះ លោក​អគ្គរាជទូត​ជប៉ុន​ មិន​​ទាន់​អាច​និយាយ​ឬ​បញ្ជាក់​បាន​ដែរ។

ប៉ុន្តែ​ជាក់ស្ដែង​លោកបាន​អះអាង​ថា​ ​រដ្ឋាភិបាល​ជប៉ុនទទួល​ស្វាគមន៍​​ជា​និច្ច​ចំពោះ​សិស្ស​-និស្សិត យុវជនកម្ពុជា​ណា ​ដែល​​មាន​សមត្ថភាព​ខ្ពស់​ ​ចំណេះ​ដឹង​ និង​ឆន្ទៈ​ខ្លាំង ​​ដែល​ចង់​បន្ត​ការ​​សិក្សា​នៅ​ក្នុង​​ប្រទេស​ជប៉ុន។ កន្លង​មក​សិស្ស​កម្ពុជា​ ធ្លាប់​បាន​សិក្សា​ក្នុង​ប្រទេស​ជប៉ុន​មាន​ច្រើន​ផ្នែក​ក្នុង​នោះ​ ភាគ​ច្រើន មាន​ផ្នែក​ច្បាប់ វិស្វករ និង​ពេទ្យ​ជា​ដើម។ លោកក៏សង្កេត​ឃើញដែរថា សិស្សកម្ពុជាដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុនវិញបានបម្រើការងារ និងមានតួនាទីសំខាន់ក្នុងប្រទេសកម្ពុជា។

ទាក់ទង​​ការ​ជ្រើសរើស​មុខ​ជំនាញ​​សិក្សា​របស់​សិស្ស​និស្សិត​កម្ពុជា​អាស្រ័យ​តាម​ការ​​ស្រលាញ់ពេញ​ចិត្ត ប៉ុន្តែតាម​យោបល់​របស់​លោក បើ​ចង់​បង្កើន​កម្រិត​ធនធាន​មនុស្ស​ក្នុង​ផ្នែក​ឧស្សាហកម្ម សិស្ស-និស្សិត​ និង​យុវជន​កម្ពុជា ​គួរចាប់​យក​ផ្នែក​វិស្វករ បច្ចេកវិទ្យា​ឌីជីថល និង​ច្បាប់​ជា​ដើមដែលជាផ្នែកមួយមានតម្រូវការទីផ្សារខ្ពស់។​

​​លោក​បណ្ឌិត ម៉ី​ កល្យាណ

ក្នុង​ឱកាស​ដដែល​នេះ​​លោក​បណ្ឌិត ម៉ី​ កល្យាណ ​​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ និង​ជា​ទីប្រឹកក្សា​ជាន់​ខ្ពស់​ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិបាន​គូស​បញ្ជាក់​ថា កន្លង​មក​មាន​សិស្ស​កម្ពុជា​ប្រមាណ​ជាង ១៤០០​ នាក់ ​បាន​ទៅ​បន្ត​ការ​សិក្សា​​នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយលោកបណ្ឌិតផ្ទាល់ក៏ធ្លាប់ជានិស្សិតដែលបានបញ្ចប់ការសិក្សាក្នុងប្រទេសជប៉ុនមួយរូបផងដែរ។

ក្នុងចំណោមសិស្សទាំងអស់ដែលបានទៅរៀននៅក្នុងប្រទេសជប៉ុន​មានមួយចំនួនបាន​ត្រឡប់​មក​កម្ពុជា​វិញ និង​បាន​បង្កើត​សមាគម​មួយ​ដែល​មាន​ឈ្មោះ​ថា JAC (Japan Alumni of Cambodia) ដែល​មាន​សមាជិក​ប្រមាណ ៨០០ ​នាក់ ដើម្បី​​ជួយ​បង្កើន​សមត្ថភាព​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។

លោក​បណ្ឌិត​ ម៉ី កល្យាណ ​បន្ត​ថា ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នានិង​​និយាយ​ឱ្យ​ងាយ​យល់ ចំពោះ​អ្នក​ដែល​​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុនហើយ​​ត្រឡប់​មក​វិញ អ្នក​មាន​ចំណេះ​ដឹងខ្ពស់​​អាច​ឈាន​ដល់​​ធ្វើ​ការ​ងារ ជា​រដ្ឋលេខាធិការ និង​ជា​រដ្ឋ​មន្ត្រី​​ ជា​ដើម។ មិនតែប៉ុណ្ណោះ លោក​ក៏​សង្ឃឹម​ដែរ​ថា និស្សិត​​ដែល​រៀន​នៅ​ជប៉ុន​ទាំង​អស់ ​នឹង​អាច​ឈាន​ឡើង​បន្តិច​ម្ដង​ៗ​បន្ត​ទៅ​​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

សម្ដេចតេជោ រំលឹកពីការប៉ុនប៉ងធ្វើឃាដសម្ដេចមិនបានសម្រេចកាលពី២៤ឆ្នាំមុន

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

ព័ត៌មានជាតិ៥៥ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម