ព័ត៌មានជាតិ
រោងចក្រផលិតកម្មទឹកស្អាតជំហានទី១ តម្លៃ ១៥៦ លានដុល្លារ សម្ពោធជាផ្លូវការដើមសប្ដាហ៍ក្រោយ
រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ តម្លៃ១៥៦លានដុល្លារ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់កាលពីមុន។

រោងចក្រទី១នេះ ប្រើពេលវេលាសាងសង់ជិត ៤ ឆ្នាំ ដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ១៩ ម៉ឺន ៥ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃដែលបានជួយបំពេញតម្រូវការទឹកប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅតំបន់ជាយរាជធានីភ្នំពេញ ខណៈរោងចក្របាក់ខែងជំហានទី ២ ក៏សម្រេចបានការសាងសង់ប្រមាណ ៩០ ភាគរយហើយដែរ។
លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានថ្លែងប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះថា បន្ទាប់ពីការដាក់ដំណើរការសាកល្បងរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហ៊ានទី១ បានធ្វើឱ្យតំបន់ដែលតែងមានបញ្ហាកង្វះទឹកប្រើប្រាស់ ដូចជាខណ្ឌឫស្សីកែវ ស្វាយប៉ាក ទំបន់កប់ស្រូវ ឈូកវ៉ាជាដើម មានទឹកប្រើប្រាស់គ្រប់គ្រាន់។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា នៅឆ្នាំ ២០២៣ តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញ មានការកើនឡើងប្រមាណ ៩០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតបានប្រមាណ ៦៥ ម៉ឺនម៉ែត្រគូប ប៉ុន្តែពេលដាក់ឱ្យប្រើប្រាស់រោងចក្របាក់ខែងជំហានទី១នេះ សមត្ថភាពផលិតទឹកបានបង្កើនបន្ថែមជិត ២០ ម៉ឺនម៉ែត្រគូប ដែលធ្វើឱ្យរាជធានីភ្នំពេញ និងក្រុងតាខ្មៅ លែងមានបញ្ហាខ្វះទឹកប្រើប្រាស់។
លោក ផេង ទី អគ្គនាយករងផ្គត់ផ្គង់ទឹក នៃរដ្ឋាករស្វយ័តក្រុងភ្នំពេញប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៥ ខែមិថុនា នេះថា នៅពេលដែលរោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី ១ និងជំហានទី២ រួចរាល់ ការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនឹងពេញលេញ ១០០% លែងមានបញ្ហាខ្វះទឹកទៀតហើយ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ